មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី

0

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA រាយការណ៍​ថា នៅ​ថ្ងៃ​អង្គារ ទី០៦ ខែតុលា​នេះ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ ឬ​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​ដែល​បណ្តាល​ឲ្យ​រញ្ជួយ​ទីក្រុង​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត​អា​ឡិ​ប​ប៉ូ(Aleppo)។

ភ្នាក់ងារ​សារព័ត៌មាន SANA និយាយថា ការផ្ទុះ​នេះ​បានធ្វើឱ្យ​រញ្ជួយ​ទីក្រុង​អា​ល់បាប(al-Bab) នៅ​ភាគ​ឥសាន​នៃ​ទីប្រជុំជន​អា​ឡិ​ប​ប៉ូ។ ជាមួយគ្នានេះដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​និយាយថា មនុស្ស​ចំនួន០៧នាក់​ស្លាប់ និង​ចំនួន ៣២នាក់​ផ្សេងទៀត​រងរបួស។

ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​និយាយថា ការបំផ្លាញ​ដ៏​ធំ​គឺ​កើតឡើង​បណ្តាលមកពី​ហេតុការណ៍​ផ្ទុះ​នៅ​ជិត​វិហារ​អ៊ីស្លាម​មួយ​នៅ​កណ្តាល​ទីក្រុង​អាល់បាប។ ទីក្រុង​នោះ​គ្រប់គ្រង​ដោយ​កងកម្លាំង​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​តួ​ក​គី។

ក្រុម​សកម្មជន​រាយការណ៍​ម្តង​ហើយ​ម្តងទៀត​អំពី​ភាព​ពុំមាន​ច្បាប់ទម្លាប់​នៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៦ ខែ១០ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here