ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​ចំនួន០៤នាក់​ត្រូវគេ​សម្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី

0

មន្ត្រី​យោធា​ម្នាក់​និយាយថា យ៉ាងហោចណាស់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​ចំនួន០៤នាក់​ត្រូវគេ​សម្លាប់​នៅ​ថ្ងៃ​ពុធ ទី០៧ ខែតុលា នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ធ្វើឡើង​ដោយ​កងទ័ព​ជាតិ​សូ​ម៉ាលី​នៅ​តំបន់​កណ្តាល និង​ខាងក្រោម​នៃ​តំបន់ Lower Shabelle ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី។

មេបញ្ជាការ​នៃ​កងកម្លាំង​ជាតិ​សូ​ម៉ាលី​លោក Odawa Yusuf Rage មានប្រសាសន៍ថា​ប្រតិបត្តិការ​នេះ​បាន​បន្ត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ ហើយ​កងទ័ព​ដណ្តើមបាន​ការកាន់កាប់​ភូមិ​ជាច្រើន​នៅក្នុង​តំបន់។

លោក Rage មានប្រសាសន៍​បន្ថែមថា៖ “នៅក្នុង​ប្រតិបត្តិការ​នេះ យើង​បានសម្លាប់​សមាជិក​ក្រុម​ជ្រុលនិយម​អាល់​សាប​ចំនួន០៤នាក់​ដោយនៅ​ក្នុងនោះ​មាន​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ទទួលបន្ទុក​ក្រុង Basra សម្រាប់​ក្រុម​សកម្មប្រយុទ្ធ ហើយ​កងកម្លាំង​របស់​យើង​បាន​បំផ្លាញ​ទីតាំង​តុលា​ការដែល​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ” ។

មេបញ្ជាការ​រូបនោះ​បន្តថា កងទ័ព​ជាតិ​សូ​ម៉ាលី​នឹង​បង្កើន​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​សន្តិសុខ ០៦នាក់​ស្លាប់​ខណៈ​ចំនួន ០៤នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ពី​គ្រាប់មីន​លើ​រថយន្ត​របស់​ពួកគេ​នៅ​ជាយក្រុង​នៃ​ក្រុង​បា​ឡា​ដ​នៅ​ថ្ងៃ​ពុធ។

អ្នកនាំពាក្យ​ប៉ូលិស​លោក Dhame Sadik Adan និយាយថា រថយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ស្នងការ​ស្រុក Bal’ad រង​ការវាយប្រហារ​ពី​គ្រាប់បែក​នៅតាម​ដងផ្លូវ​ក្រោយពី​មានការ​វាយប្រហារ​នៅក្នុង​ទីប្រជុំជន​ដែលមាន​ចម្ងាយ​ប្រហែល៣០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Mogadishu ។

លោក Adan និយាយថា “លោកស្នងការ​ស្រុក​បាន​រួច​ផុតពី​ការវាយប្រហារ​ដោយសារ​គាត់​មិន​នៅក្នុង​រថយន្ត ប៉ុន្តែ​អង្គរក្ស​របស់គាត់​ចំនួន០៦នាក់​ស្លាប់។ ក្រុម​បះបោរ​បាន​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ប្រឆាំងនឹង​រដ្ឋាភិបាល និង​បេសកកម្ម​សហភាព​អាហ្វ្រិក​នៅ​មូលដ្ឋានទ័ព​សូ​ម៉ាលី​នៅ​ទូទាំង​ភាគខាងត្បូង និង​កណ្តាល​នៃ​តំបន់ Horn នៃ​ទ្វីបអាហ្វ្រិក​ដោយ​ធ្វើការ​វាយឆ្មក់ និង​ដាំ​គ្រាប់មីន៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧  ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here