នៅរដ្ឋធានី BEIRUT ប្រទេសឡាបេនណាន់ (ម៉ោង ១:៣០នាទីរសៀល) – រដ្ឋសភា នៃសាធារណរដ្ឋ Nagorno-Karabakh បានអំពាវនាវឱ្យប្រទេសអាមេនី ប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ ឱ្យធ្វើការបង្កើតមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរួមគ្នា ដើម្បីកំណត់អត្តសញ្ញាណភេរវករអន្តរជាតិដែលបានជ្រៀតចូលក្នុងតំបន់។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភាអានថា៖ “រដ្ឋសភាអំពាវនាវឱ្យអាជ្ញាធរប្រទេសអាមេនី ប្រទេសរូស្ស៉ី និងប្រទេសអ៊ីរ៉ង់ថ្កោលទោសការប្រើប្រាស់ប្រទេសអាស៊ែបៃហ្សង់ ចំពោះក្រុមភេរវករអន្តរជាតិ និងអ្នកតំណាងរបស់ពួកគេនៅក្នុងការឈ្លានពានផ្នែកយោធាប្រឆាំងនឹង Artsakh (ឈ្មោះមួយទៀតរបស់ Karabakh) … និងដើម្បីបង្កើតមជ្ឈមណ្ឌលសម្របសម្រួលប្រឆាំងភេរវកម្មរួមគ្នាមួយ ដើម្បីកំណត់និងបង្កើតផែនការរួមគ្នាដើម្បីបន្សាបភេរវករ ហើយនឹងអន្តរជាតិដែលបានចូលក្នុងតំបន់នេះ ជាចំណុចនៃការដាក់ពង្រាយ និងមូលដ្ឋានយោធាពាក់ព័ន្ធ” ។
ពួកគេសង្កត់ធ្ងន់ថា “សារៈសំខាន់នៃសន្តិភាព នៅក្នុងតំបន់ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ នៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ។
រដ្ឋសភាបានអំពាវនាវឱ្យមានការបង្កើតក្រុមចម្រុះប្រឆាំងភេរវកម្ម ដើម្បីបន្សាបក្រុមភេរវករនិងក្រុមដែលបានជ្រៀតចូលក្នុងតំបន់។
ជាចុងក្រោយពួកគេបានបន្ថែមថា ដោយមានជំនួយពីប្រទេសតួកគី ក្រុមភេរវករអន្តរជាតិនិងតំណាងក្រុមជ្រុលនិយមផ្សេងៗមកពីប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ និងប្រទេសលីប៊ីបានចូលក្នុងតំបន់នេះ៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី almasdarnews ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០