នៅថ្ងៃចន្ទ ម្សិលមិញនេះ ប៉ូលិសនីហ្សេរីយ៉ាបញ្ជាក់ថា មនុស្សចំនួន០៨ស្លាប់នៅក្នុងការវាយប្រហាររបស់ក្មាន់កាំភ្លើងក្នុងភូមិមួយនៅភាគពាយព្យនៃរដ្ឋ Katsina ។
អ្នកនាំពាក្យលោក Gambo Isah មានប្រសាសន៍ថា ការវាយប្រហារបានកើតឡើងនៅថ្ងៃអាទិត្យនៅក្នុងភូមិ Shau នៃតំបន់ Faskari។ លោក Isah បន្ថែមថា ផ្ទះជាច្រើនត្រូវខ្មាន់កាំភ្លើងបាញ់រះ ហើយមូលហេតុនៃការវាយប្រហារនោះគេមិនទាន់ដឹងនៅឡើយទេ។
មន្ត្រីប៉ូលិសបន្ថែមទៀតថា ប៉ូលិសកំពុងធ្វើប្រតិបត្តិការនៅតំបន់ជុំវិញនោះដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើងដែលភៀសខ្លួនចេញពីកន្លែងកើតហេតុក្រោយពីពួកគេធ្វើការវាយប្រហាររួច៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០