នៅថ្ងៃព្រហស្បតិ៍នេះសេវាកម្មប្រឆាំងភេរវកម្មបានចាប់ខ្លួនភេរវករម្នាក់នៅស្រុក Abu Ghraib ភាគខាងលិចរដ្ឋធានីបាដាដ។
អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធឧត្តមសេនីយ៍ទោ Yahya Rasul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ (INA) ថាសេវាកម្មប្រឆាំងភេរវកម្មកំពុងបំពេញនូវការចាប់ខ្លួនជាបន្តបន្ទាប់ដែលផ្តោតលើក្រុមភេរវករISIS ដែលនៅសេសសល់ ដែលពួកគេបានប្រើប្រាស់ទីក្រុងនានាដែលមានសុវត្ថិភាពជាជម្រកសម្រាប់ពួកគេលាក់ខ្លួន។
លោកបានបន្ថែមទៀតថាគ្រឿងបរិក្ខារផ្សេងៗបានត្រៀមរួចជាស្រេចតាំងពីព្រឹកព្រលឹមដើម្បីចាប់ខ្លួនភេរវករដែលជាប្រតិបត្តិមួយដ៏ភ្ញាក់ផ្អើលធ្វើឡើងស្ថិតនៅក្នុងស្រុក Abu Ghraib ភាគខាងលិចរដ្ឋធានីបាដាដ ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០