អ្នកការទូតប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី បានពិភាក្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម

0

យោងតាមទីភ្នាក់ងារ Tasnim បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ីលោក Kazem Jalali និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយម។

លោក Jalali និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Oleg Vladimirovich Syromolotov បានបើកកិច្ចប្រជុំមួយនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ នេះបើយោងតាមប្រេសិតបាននិយាយនៅក្នុងការបង្ហោះលើគណនី Twitter របស់ស្ថានទូតអ៊ីរ៉ង់។

លោក Jalali បានបន្ថែមទៀតថា “នៅក្នុងជំនួបមិត្តភាពនេះ កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងភេរវកម្មត្រូវបានពិភាក្សា” ។

ឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ ផ្អែកលើការពិគ្រោះយោបល់លើតំបន់ផ្សេងៗគ្នា និងបញ្ហាអន្តរជាតិ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជ្រុលនិយមនិងឯកតោភាគី។

ជាចុងក្រោយគាត់បានបន្ថែមទៀតថា ប្រទេសអ៊ីរ៉ង់ជឿជាក់នោះជា មធ្យោបាយតែមួយគត់ ដើម្បីទទួលបានសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក គឺត្រូវគោរពច្បាប់អន្តរជាតិ និងធ្វើការក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម។

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី Tasnim News Agency ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here