កម្លាំងសន្តិសុខនៅក្នុងតំបន់និយាយនៅថ្ងៃចន្ទថា កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់មេបញ្ជាការចំនួនពីរនាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) នៅស្រុកកុលសម្ព័ន្ធ Bajaur ក្នុងខេត្ត Khyber Pakhtunkhwa ។
មន្ត្រីសន្តិសុខប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង Bajaur ថា កងកម្លាំងធ្វើប្រតិបត្តិការ លើការស៊ើបការណ៍សម្ងាត់មួយនៅយប់ថ្ងៃអាទិត្យ និងវាយឆ្មក់ចូលកន្លែងលាក់ខ្លួនរបស់សមាជិកឧទ្ទាម IS ហើយថែមទាំងបានសម្លាប់មេបញ្ជាការសកម្មប្រយុទ្ធឈ្មោះ Zubair និង Aziz-ur-Rehamn ។ មន្ត្រីសន្តិសុខម្នាក់ក៏បានរងរបួសផងដែរនៅក្នុងអំឡុងពេលនៃការបាញ់តបតគ្នា។
លោក Zubair ត្រូវកងកម្លាំងសន្តិសុខតាមចាប់ខ្លួនគាត់នៅក្នុងសកម្មភាពភេរវកម្ម។ ក្រុមមន្ត្រីសន្តិសុខនិយាយថា គេក៏បានរកឃើញ រំសេវផ្ទុះ គ្រាប់ រ៉ុក្កែត និងគ្រាប់ IEDs និងគ្រាប់មីនជាច្រើននៅទីតាំងលាក់ខ្លួននោះដែរ។
នៅរយៈពេលចំនួនពីរែបីថ្ងៃក្រោយមក កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់សមាជិកក្រុម IS នៅក្នុងស្រុក Bajaur ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០