អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង ISIS នៅ​ខេត្ត Al Anbar

0

ប្រភព​សន្តិសុខ​បានប្រកាសថា​កងទ័ព​អ៊ីរ៉ាក់​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ ISIS ស្ថិតនៅ​វាល​ខ្សាច់ Al-Rutba ភាគ​ខាងលិច​នៃ​ខេត្ត Al Anbar កាលពី​ថ្ងៃ​ច័ន្ទ​នេះ។

ប្រតិបត្តិការ​នេះ​បានចាប់ផ្តើម​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​វត្តមាន​របស់​ភេរ​វករ ISIL នៅ​វាល​ខ្សាច់។

គួររំលឹកថា​បន្ទាប់ពី​ការរំដោះ​បាន​ទីក្រុង Mosul កាលពី​ខែកក្កដា ឆ្នាំ២០១៧មក ក្រុម​ភេរ​វករ ISIS ជាច្រើន​នាក់​បាន​លាក់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​អ៊ីរ៉ាក់​ជាពិសេស​ខេត្ត Diyala ខេត្ត​Kirkuk ខេត្ត Salahddin ខេត្ត Al Anbar និង​ខេត្ត Nineveh ដែលមាន​លក្ខខណ្ឌ​ភូមិសាស្ត្រ​សមស្រប​សម្រាប់​សម្រាប់​ពួកគេ។

កម្លាំង ISIS បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​ជន​ស៊ីវិល​អ៊ីរ៉ាក់ និង​កម្លាំង​សន្តិសុខ​ក្នុង​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ។

ចំណែកឯ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​កងទ័ព​អ៊ីរ៉ាក់​បាន​អនុវត្ត​ប្រតិបត្តិ​ការជាប​ន្ត​បន្ទាប់​ប្រឆាំងនឹង​សមាជិក​ក្រុម ISIL នៅ​ខេត្ត Al Anbar ខេត្ត Nineveh ខេត្ត Salahddin ចាប់តាំងពី​ពាក់​កណ្តាលខែ​មុន។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here