មន្ត្រីក្នុងតំបន់បានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធ ISIS បានវាយឆ្មក់លើទីបញ្ជាការកងទ័ពអ៊ីរ៉ាក់មួយស្ថិតនៅជិតទីក្រុង Makhmour ដោយបានសម្លាប់ទាហានម្នាក់។
ការវាយប្រហារនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យស្ថិតនៅក្នុងតំបន់មួយនៅចន្លោះភូមិ Qallata Souran និងភូមិ Azikan ។
មិនមានព័ត៌មានលំអិតអំពីការស្លាប់ ឬរបួសនៃក្រុមISIS ដែលអាចកើតមាននោះទេ។
គួររំលឹកថាកាលពីចុងសប្តាហ៍មុនក្រុមជីហាដ ISIS បានវាយប្រហារទៅលើអង្គភាពផ្សេងៗរបស់កងកំលាំងអ៊ីរ៉ាក់ដែលស្ថិតនៅក្នុងខេត្ត Salahaddin ហើយបានសម្លាប់មនុស្សជាង១០នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០