សមាជិក​សន្តិសុខ០៤នាក់​សកម្មប្រយុទ្ធ​ចំនួន១០នាក់​ត្រូវគេ​សម្លាប់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

ប៉ូលិស​នៅក្នុង​តំបន់​និយាយ​នៅ​ថ្ងៃ​អង្គា​រថា សមាជិក​កម្លាំង​សន្តិសុខ​ចំនួន០៤នាក់ និង​សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន១០នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​ខេត្ត Baghlan ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​យប់​ថ្ងៃ​ច័ន្ទ។

នៅក្នុង​ចំណោម​នោះ​ក៏មាន​សមាជិក​សន្តិសុខ​ចំនួន ០៣នាក់ និង​សកម្មប្រយុទ្ធ​ចំនួន១២ នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ផងដែរ។

ការប៉ះទង្គិច​គ្នា​ផ្ទុះឡើង​នៅក្នុង​តំបន់ Hadbakhshi និង Baghlan-e-Markazi ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​បានធ្វើការ​វាយប្រហារ​លើ​ទីតាំង​របស់​កងកម្លាំង​សន្តិសុខ។ អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​លោក Ahmad Jawid Basharat មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បុគ្គលិក​សន្តិសុខ​បានដាក់​ពង្រាយ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​គោលដៅ​បានធ្វើការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធិភាព ដោយ​អាច​បង្ខំ​ឲ្យ​សកម្មប្រយុទ្ធ​រត់ចេញ​ពី​កន្លែងកើតហេតុ។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ខេត្ត​នេះ​គឺជា​ទីតាំង​មួយ​ដែល​រង​ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ នៅពេលដែល​សមាជិក​ស​កម្ម​ប្រយុទ្ធ​តា​លី​បង់​បាន​ព្យាយាម​រឹបអូស​យក​ដីធ្លី​បន្ថែម និង​ពង្រឹង​ទីតាំង​របស់​ពួកគេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភព​ព័ត​មាន Xinhua ចុះផ្សាយ​ថ្ងៃ​ទ២៤ ខែ១១ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here