ក្រុមឃ្លាំមើលសង្គ្រាមរាយការណ៍ថា យ៉ាងហោចណាស់សមាជិកឧទ្ទាមគាំទ្រដោយកម្លាំងតួកគីចំនួន២១នាក់ត្រូវកងកម្លាំងជីវពលឃឺដសម្លាប់ និងចំនួន១០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយឆ្មក់ពីកងកម្លាំងជីវពលឃឺដនៅក្នុងខេត្ត Raqqa ភាគខាងជើងប្រទេសស៊ីរីនៅថ្ងៃអង្គារ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានធ្វើការវាយឆ្មក់នៅតំបន់ជុំវិញទីក្រុង Ayn Issa នៅភាគខាងជើងនៃទីក្រុង Raqqa ខណៈពេលដែលពួកគេបានដកខ្លួនចេញពីទីក្រុងក្រោយពីពួកគេបានបង្កប់មីនរួចដោយមីនទាំងនោះត្រូវពួកគេបំផ្ទុះនៅពេលក្រុមឧទ្ទាមគាំទ្រដោយកម្លាំងតួកគីបានចូលទៅក្នុងតំបន់នៅពាក់កណ្តាលអធ្រាត្រ។
ក្រោយមកទៀតក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា កងកម្លាំង SDF បានបាញ់ផ្លោងយ៉ាងចាស់ដៃទៅលើតំបន់ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសតួកគី។
ក្រុមឧទ្ទាមដែលគាំទ្រដោយកម្លាំងប្រជាធិបតី SDF និងគាំទ្រដោយកងកម្លាំងតួកគីបានធ្វើបាតុកម្មប្រឆាំងគ្នានៅភាគខាងជើងប្រទេសស៊ីរី ដោយតំបន់នោះគឺជាផ្នែកមួយនៃបំណងប្រាថ្នារបស់ក្រុមឧទ្ទាមដែលគាំទ្រកម្លាំងតួកគីដើម្បីបណ្តេញកងកម្លាំងប្រជាធិបតេយ្យ SDF ចេញពីតំបន់ជាច្រើននៅភាគខាងជើងប្រទេសស៊ីរី៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែ១១ ឆ្នាំ២០២០