យ៉ាងហោចណាស់ទាហានអ៊ីរ៉ាក់៤នាក់បានរងរបួសក្នុងពេលផ្ទុះអាវុធយ៉ាងសាហាវជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅខាងក្រៅទីក្រុង Tuz Khurmatu ភាគខាងជើងខេត្ត Salahaddin ។
ប្រភពពីប៉ូលិសក្នុងតំបន់បាននិយាយថាក្រុមជីហាដបានវាយប្រហារទៅលើអង្គភាពកងទ័ពដែលស្ថិតនៅក្នុងស្រុក Bastamil ភាគខាងលិចទីក្រុង Tuz Khurmatu។
បន្ទាប់ពីប្តូរគ្នាដ៏សាហាវអស់រយៈពេលមួយម៉ោងទាហានបួននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។
ប្រភពបានប្រាប់ឱ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធបានរត់គេចខ្លួនបន្ទាប់ពីទ័ពជំនួយបានមកដល់។
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០