វាយប្រហារ​ដោយ​ប្រើ​កាំបិត​សម្លាប់​មនុស្ស ៧នាក់​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​ចិន

0

អាជ្ញាធរ​នៅក្នុង​តំបន់​និយាយថា មនុស្ស​ចំនួន០៧នាក់​ស្លាប់ និង​ចំនួន០៧នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​កាំបិត​លើ​ដងផ្លូវ​មួយ​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃអាទិត្យ។

នាយកដ្ឋាន​សាធារណៈ​ទីក្រុង Kaiyuan ក្នុង​ខេត្ត Liaoning លើកឡើងថា ហេតុការណ៍​នោះ​កើតឡើង​នៅ​ម៉ោង០៨និង១៤នាទី​ព្រឹក​នៅក្បែរ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនដៃដល់ និង​កំពុងតែ​បន្តធ្វើ​ការស៊ើបអង្កេត។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here