នៅថ្ងៃអង្គារ ទី១៩ មានការបំផ្ទុះគ្រាប់បែកម៉ូតូនៅទីក្រុង Tirin Kot ក្នុងខេត្ត Uruzgan ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ហេតុការណ៍នោះសម្លាប់មន្ត្រីចំនួន១នាក់ និងបណ្តាលឲ្យពលរដ្ឋចំនួន៤នាក់ រួមទាំងអ្នកការសែតចំនួន១នាក់រងរបួស។
អភិបាលខេត្តលោក Mohammad Omar Shirzad ប្រាប់ភ្នាក់ងារព័ត៌មានថា៖“ការផ្ទុះនេះកើតឡើងនៅពេលគ្រាប់បែកច្នៃមួយភ្ជាប់នឹងម៉ូតូត្រូវគេបំផ្ទុះនៅវេលាថ្ងៃត្រង់នៅពេលរថយន្តប៉ូលិសកំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះ” ។
លោកមានប្រសាសន៍ថា អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរទីតាំងនោះ ហើយការវាយប្រហារត្រូវបានដាក់បន្ទុកលើក្រុមសកម្មប្រយុទ្ធតាលីបង់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua| ចុះផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១