យោងតាមសេចក្តីរាយការណ៍ អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូងបានសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសម្រាប់ពលករចំណាកស្រុកចំនួន ២០ ម៉ឺននាក់នៅក្នុងប្រទេសនេះ។ បន្ទាប់ពីមានហេតុការណ៍ស្ត្រីម្នាក់មកពីប្រទេសកម្ពុជាស្លាប់ នៅក្នុងផ្ទះកញ្ចក់នៅក្នុងលក្ខខណ្ឌសូន្យ។
មរណភាពរបស់ស្ត្រីម្នាក់នេះ គឺជាការស៊ើបអង្កេតចុងក្រោយបង្អស់អំពីការគោរពសិទិ្ធមនុស្ស ដែលពាក់ព័ន្ធនឹងពលករចំណាកស្រុកនៅក្នុងប្រទេសមួយនេះ ដែលពលករចំណាកស្រុកភាគច្រើនមកពីអាស៊ីអាគ្នេយ៍។ ប្រមាណជាង ៧០% បានជួលផ្ទះកញ្ចក់ ឬកុងតឺន័រដឹកជញ្ជូន សូម្បីតែនៅរដូវរងារដ៏សែនលំបាកក៏ដោយ។
ពលករបានទំនាក់ទំនងជាមួយនឹងនិយោជិក នៅក្នុងប្រព័ន្ធមួយដោយមានអ្នកធ្វើយុទ្ធនាការជាទម្រង់នៃទាសភាពសម័យទំនើប។ ជាច្រើនទសវត្សកន្លងមកហើយ ដែលសង្កេតឃើញថា ការផ្លាស់ប្តូរតិចតួចណាស់ នេះជាស្ថានភាពជាយថាហេតុសម្រាប់ពលករចំណាកស្រុក៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១









