រដ្ឋាភិបាល​អ៊ីរ៉ាក់​គ្រប់គ្រង​ការឆ្លងកាត់​ព្រំដែន​នៃ​តំបន់​ឃឺ​ដ

0

ប្រធាន​អាជ្ញាធរ​ព្រំដែន​អ៊ីរ៉ាក់​បានបញ្ជាក់​ថា​ពួកគេ​នឹង​ចាប់ផ្តើម​ត្រួតត្រា​ច្រកព្រំដែន​នៃ​តំបន់​ឃឺ​ដ​នាពេលឆាប់ៗនេះ។

លោក Omar Waili ប្រធាន​អាជ្ញាធរ​ព្រំដែន​ព្រំដែន​អ៊ីរ៉ាក់​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​កាសែត Al-Sabah ថា​វិធានការណ៍​នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗដើម្បី​គ្រប់គ្រង​ការឆ្លងកាត់​ព្រំដែន​នៃ​តំបន់​ឃឺ​ដ។

លោក​បាន​បន្ថែមថា​បញ្ជា​ការប្រតិបត្តិ​ការរួម​អ៊ីរ៉ាក់​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​តំបន់​ឃឺ​ដ​អំពី​បញ្ហា​នៃ​ការបិទ​ច្រកព្រំដែន​ឆ្លងកាត់​មិន​ផ្លូវការ​មួយចំនួន​នៃ​តំបន់​ឃឺ​ដ។

គួរកត់សម្គាល់​ថា​តំបន់​ឃឺ​ដ​មាន​ច្រកព្រំដែន​ឆ្លងកាត់​ចំនួន១១ ក្នុងនោះ៦គឺជា​ច្រកព្រំដែន​ឆ្លង់កាត់ ផ្លូវការ ហើយ​ក្រៅពីនេះ​គឺជា​ច្រកព្រំដែន​ឆ្លងកាត់​មិន​ផ្លូវការ និង​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here