មន្ត្រីយោធាខេត្តនិយាយនៅថ្ងៃអង្គារថា កម្លាំងយោធាបាគីស្ថានធ្វើប្រតិបត្តិការបង្ក្រាបលើការវាយប្រហាររបស់សកម្មប្រយុទ្ធតាលីបង់ក្នុងស្រុក Khanabad ភាគខាងជើងខេត្ត Kunduz បណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លាប់។
លោក Abdul Razeq បញ្ជាក់ឱ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធមួយក្រុមបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពក្នុងស្រុក Khanabad នៅម៉ោង០៧ និង០០នាទីព្រឹកថ្ងៃអង្គារបណ្តាលឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមសកម្មប្រយុទ្ធ។សមាជិកសកម្មប្រយុទ្ធមួយចំនួនបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នា និងបន្សល់ទុកសាកសពចំនួន៥នាក់។
លោកបញ្ជាក់បន្ថែមថា សមាជិកសកម្មប្រយុទ្ធ និងទាហានចំនួនពីរនាក់ផ្សេងទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។
គួររំលឹកផងដែរថា នៅសប្តាហ៍មុនសមាជិកសកម្មប្រយុទ្ធតាលីបង់ក៏បានវាយប្រហារលើកងកំលាំងសន្តិសុខអាហ្វហ្គានីស្ថាននៅក្នុងស្រុក Khanabad ដោយបានសម្លាប់សមាជិកក្រុមជីវពលគាំទ្ររដ្ឋាភិបាលចំនួន១៦នាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១









