ភេរ​វករ ២នាក់​ត្រូវ​កម្លាំង​អ៊ីរ៉ង់​សម្លាប់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់

0

ក្រសួង​សន្តិសុខ​អ៊ីរ៉ង់​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី២៤ ខែកុម្ភៈ​ថា កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាន​បញ្ឈប់​ប្រតិបត្តិការ​ភេរវកម្ម​មួយ និង​សម្លាប់​ភេរវ​ករ​ចំនួន២នាក់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស។

ភ្នាក់ងារ​ព័ត៌មាន Tasnim អះអាងថា ក្រុម​ភេរ​វករ​គ្រោង​នឹង​អនុវត្ត​ប្រតិបត្តិ​ការវាយប្រហា​រ​មួយ​នៅក្នុង​ទីក្រុង Piranshahr នៅ​ភាគ​ខាងលិច​នៃ​ខេត្ត Azerbaijan។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់​បន្ថែមថា បុរស​ប្រដាប់អាវុធ​ដែល​ត្រូវ​កងកម្លាំង​សម្លាប់​ទាំងនោះ​មាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវ​ករ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។

នៅ​ចុងបញ្ចប់​ប្រភព​ដដែល​បន្ថែមថា កងកម្លាំង​ក៏បាន​ដកហូត​កាំភ្លើង Kalashnikov ចំនួន២ដើម    គ្រាប់បែកដៃ​ជាច្រើន​គ្រាប់ និង​គ្រាប់រំសេវ​ជាច្រើន​ពី​ក្រុម​ភេរ​វករ​ផងដែរ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here