បាតុករ​ថៃ​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទាមទារ​អោយមាន​ការដោះលែង​មេដឹកនាំ​ជាច្រើន

0

បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​រដ្ឋធានី​ថៃ​កាលពី​ថ្ងៃ​សៅរ៍ (៦ មីនា) ដើម្បី​ទាមទារ​អោយ​អាជ្ញាធរ​ដោះលែង​មេដឹកនាំ​បាតុករ​មួយចំនួន​ចេញពី​ពន្ធនាគារ​ដោយ​ប្រឆាំងនឹង​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​សុក្រ​ហាមឃាត់​ការប្រមូលផ្តុំ​ជា​សាធារណៈ​នៅក្នុង​ទីក្រុង​នេះ។

ចលនា​បាតុកម្ម​ដឹកនាំ​ដោយ​យុវជន​បានកើត​ឡើង​កាលពី​ឆ្នាំមុន​ដោយ​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​Prayut Chan-o-cha លាលែង​ពី​តំណែង​ជា​អតីត​មេដឹកនាំ​របប​យោធា​និង​ធ្វើកំណែទម្រង់​របបរាជានិយម​ដែលមាន​អំណាច​នេះ។ តុលាការ​ថៃ​បាន​បដិសេធ​សំណើថ្មីៗដែល​សុំ​នៅក្រៅ​ឃុំ​សម្រាប់​មេដឹកនាំ​បាតុករ​ដែលជា​ប់​ពន្ធនាគារ​ផងដែរ។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ដោយ​សាមគ្គីភាព​នៅពេល​ពួកគេ​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ព្រហ្មទណ្ឌ​ដែល​ព័ទ្ធជុំវិញ​ដោយ​លួស​បន្លា។ គេ​អាច​ឃើញ​ឡាន​ដឹក​ទឹក​មួយ​នៅ​ខាងក្រោយ​ខ្លោងទ្វារ​តុលាការ​ផងដែរ។

ក្រុមអ្នកតវ៉ា​ជាច្រើន​នាក់​បាន​ដុត​រូប​ព្រះមហាក្សត្រ​នៅក្នុង​ការជួបជុំ​នេះ​ផងដែរ។ ក្រុម​ដាច់ដោយឡែក​ផ្សេងទៀត​ក៏បាន​ដឹកនាំ​ការតវ៉ា​ពីរ​ផ្សេងទៀត​នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​ទីក្រុង​បាងកក​ផងដែរ។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប៉ូលិស​បាន​ព្រមាន​ក្រុមអ្នកតវ៉ា​ថា​ពួកគេ​ប្រថុយ​នឹង​ការចាប់ខ្លួន ហើយ​ប៉ូលិស​អាច​នឹង​ប្រើ​វិធានការណ៍​តឹងរ៉ឹង​ជាង​មុន​ថែមទៀត។ លោក Piya Tavichai ស្នងការរង​នៃ​ការិយាល័យ​ប៉ូលិស​ក្រុង​បាងកក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “ការតវ៉ា​គឺ​ខុសច្បាប់។ អ្នក​ដែល​ចូលរួម​ឬ​អញ្ជើញ​អ្នក​ដទៃទៀត​ឱ្យចូល​រួម​គឺ​កំពុង​បំពាន​ច្បាប់”៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here