ការផ្ទុះមជ្ឍមណ្ឌលគីមី ក្នុងទីក្រុងលីវឺគូសេន ប្រទេសអាល្លឺម៉ង់

0

ការផ្ទុះមួយនៅឧទ្យានឧស្សាហកម្មនៃក្រុមហ៊ុនគីមី បានធ្វើឱ្យរញ្ជួយទីក្រុងលីវឺគូសេន ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ដោយបញ្ចេញនូវពពកខ្មៅដ៏ធំមួយនៅលើអាកាស។

ទីភ្នាក់ងារពត៌មានអាល្លឺម៉ង់បានរាយការណ៍ថា ការិយាល័យសហព័ន្ធសម្រាប់ការពារជនស៊ីវិល និងជំនួយគ្រោះមហន្តរាយរបស់ប្រទេសអាឡឺម៉ង់បានកំណត់ការផ្ទុះនេះថាជា“ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ” ហើយបានស្នើសុំអោយប្រជាពលរដ្ឋនៅក្នុងផ្ទះ ហើយបិទទ្វារ និងបង្អួច។

ប្រតិបត្តិករនៃតំបន់ចេមប៉ាក ក្នុងទីក្រុងលីវឺគូសេន ដែលស្ថិតនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រខាងជើងទីក្រុងកូឡូញ នៅលើទន្លេរីន បាននិយាយថា មូលហេតុនៃការផ្ទុះនេះគឺមិនទាន់ដឹងច្បាស់នៅឡេីយទេ។

ពួកគេបាននិយាយនៅលើបណ្តាញសង្គមទ្វីតធេី ថារថយន្តពន្លត់អគ្គីភ័យ និងរថយន្តរាវរកការបំពុលបរិស្ថានត្រូវបានគេដាក់ពង្រាយ។
ប៉ូលីសមិនអាចទៅដល់ភ្លាមៗដេីម្បីទទួលព័ត៌មានលម្អិតបន្ថែម។

កាសែត Daily Koelner Stadt-Anzeiger បានរាយការណ៍ថា ការផ្ទុះនេះបានកើតឡើងក្នុងសង្កាត់ដែលមានភាពអ៊ូអរនៅឯរោងចក្រដុតសំរាមមួយនៃឧទ្យានគីមី។

កាសែតនោះបាននិយាយថាផ្លូវធំៗជាច្រើននៅក្បែរកន្លែងកើតហេតុត្រូវបានបិទដោយប៉ូលីស ។ មានសេចក្តីរាយការណ៍ទៀតផងដែរថា ផ្សែងពពកកំពុងហោះហើរទៅទិសពាយព្យឆ្ពោះទៅទីក្រុង Burscheid និង Leichlingen ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here