រឿងនិទាននៃក្តីសង្ឃឹម និងភាពភ័យខ្លាចកំពុងមកពីអាហ្វហ្គានីស្ថាន។ សន្ទុះនៃការជម្លៀស គឺពិតជាមានការកើនឡើង។ ប៉ុន្តែមានមនុស្សរាប់ពាន់នាក់ជាប់គាំងនៅក្នុងទីក្រុងកាប៊ុល ដែលបច្ចុប្បន្នគ្រប់គ្រងដោយពួកតាលីបង់។ រួមមានទាំងមនុស្សជាច្រើនដែលបានជួយដល់យោធាអាមេរិកប៉ុន្មានឆ្នាំមកនេះ។
ក្នុងនោះរួមទាំងអ្នកបកប្រែ Faridoon Hazeen ។ Fox News បានកំពុងនឹងតាមដានវឌ្ឍនភាពរបស់គាត់ ។ គាត់ត្រូវបានគេយកចេញពីព្រលានយន្តហោះ គាត់កំពុងលាក់ខ្លួនពីព្រោះពួកតាលីបង់បានឆ្មក់ចូលផ្ទះរបស់គាត់ ព្រមទាំងទទួលបានការគំរាមកំហែងជាច្រើន។ គាត់ភ័យខ្លាចចំពោះជីវិតរបស់គាត់ ក៏ដូចជាប្រពន្ធ និងកូនបួននាក់របស់គាត់។
“ ខ្ញុំមានអារម្មណ៍ថានេះគឺជា“ ទីក្រុងខ្មោច” …ទីក្រុងនៃ “ វិថីមរណៈ ” គាត់បានប្រាប់យើងនៅក្នុងសារវីដេអូថ្មីៗនេះថា “ អ្នកមិនអាចស្រមៃថានឹងមានអ្វីកើតឡើងបន្ទាប់ និងមិនអាចទាយទុកជាមុនបានពីស្ថានភាពរបស់អ្នក “។
ស្ត្រីៗពិតជាស្ថិតនៅក្នុងគ្រោះថ្នាក់ដែរ។ រូបភាពរបស់ក្រុមតាលីបង់វាយស្ត្រីនៅពេលដែលពួកគេព្យាយាមជម្លៀស ត្រូវបានចែកចាយយ៉ាងទូលំទូលាយ។ កាលពីខែមុនពេលដែល Fox News ស្ថិតនៅក្នុងទីក្រុងកាប៊ុល យើងបានរៀបរាប់អំពីសកម្មជនស្ត្រីក្លាហាន Shukria Barakzai ។
លោកស្រីបានប្រាប់យើងនៅក្នុងសារជាសំឡេងកាលពីពេលថ្មីៗនេះថា “ប្រសិនបើអ្នកឃើញហ្វូងមនុស្សនៅជុំវិញអាកាសយានដ្ឋានកាន់តែច្រើនឡើងៗ វាហាក់បីដូចជាចេតនារបស់ពួកតាលីបង់ចង់ពន្យារពេលប្រជាជន ព្រោះពួកគេចង់សងសឹក” ។
បន្ទាប់ពីត្រូវបានពួកតាលីបង់រំលោភបំពាន នាងអាចចេញក្រៅបាន។ ដូចដែលមាន មនុស្សរាប់ពាន់នាក់នៅពេលនេះ រួមទាំងក្រុមមនុស្សដែលបានធ្វើការឱ្យ Fox News ដូចជាអង្គការប្រព័ន្ធផ្សព្វផ្សាយដទៃទៀតបានរៀបចំជើងហោះហើរមួយសម្រាប់ពួកគេនៅចុងសប្តាហ៍។
ផលិតករអាហ្វហ្គានីស្ថានម្នាក់ដែលធ្លាប់ធ្វើការយ៉ាងនឿយហត់ពីអតីតកាលឱ្យ Fox ឥឡូវនេះនៅទីក្រុងកាតា។ នៅពេលមកដល់ រួចពីកណ្តាប់ដៃរបស់តាលីបង់ គាត់បានផ្ញើសារមកយើងថា“ វាជាអារម្មណ៍ដ៏អស្ចារ្យមួយ” ។
មនុស្សជាច្រើនទៀតត្រូវការអារម្មណ៍បែបនេះដែរ។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី 25 ខែសីហា ឆ្នាំ២០២១