ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំអំពើភេរវកម្មបានបង្ហាញខ្លួននៅក្នុងតុលាការ។
ក្មេងជំទង់មកពី Leeds ត្រូវបានតុលាចោទប្រកាន់ពីបទស្រាវជ្រាវ និងទិញសម្ភារៈ រួមមានកាំបិត និងគ្រឿងបន្លាស់គ្រាប់បែក នៅចន្លោះខែមករា និងខែមីនា ដើម្បីការវាយប្រហារភេរវកម្ម។ តុលាការបានបើកសវនាការថា គាត់បានបញ្ជាទិញកាំបិតស្នៀតចំនួន ៥ដង និងទទួលបានកាំបិតវែងមួយ។
ជនសង្ស័យដែលមិនអាចបញ្ចេញឈ្មោះដោយហេតុផលផ្លូវច្បាប់ ត្រូវបានចោទប្រកាន់ពីបទចូលរួមរៀបចំអំពើភេរវកម្មបន្ទាប់ពីចាប់ខ្លួនដោយមន្ត្រីកាលពីថ្ងៃសៅរ៍។
នៅតុលាការ Westminster Magistrates ក្មេងប្រុសម្នាក់នេះបាននិយាយបញ្ជាក់ត្រឹមតែឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់គាត់ អំឡុងពេលបង្ហាញខ្លួនតាមរយៈ video-link នៅចំពោះមុខចៅក្រម Paul Goldspring។ មេធាវីរបស់គាត់បានចូលអង្វរករទោសកំហុស ក្នុងនាមតំណាងអោយជនសង្ស័យ។
ជនសង្ស័យភេរវករ ដែលគ្រោងនឹងបង្ហាញខ្លួននៅ Old Bailey នៅថ្ងៃទី ២៥ ខែមីនា នឹងត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងដដែល។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Sky News ចេញផ្សាយថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២