គ្រួសារអ្នកកាសែតដែលត្រូវគេសម្លាប់ នាំយកមេដឹកនាំតាលីបង់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

0

គ្រួសាររបស់អ្នកថតរូបជនជាតិឥណ្ឌាដែលឈ្នះពាន់រង្វាន់ Pulitzer ហើយត្រូវបានគេសម្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតការស្លាប់របស់គាត់ និងយករឿងក្តីនេះមកកាត់ទោសមេដឹកនាំកំពូលរបស់តាលីបង់ពីបទ “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម”។

Danish Siddiqui ធ្លាប់ធ្វើការឱ្យសេវាព័ត៌មាន Reuters ហើយត្រូវបានបញ្ចូលជាមួយកងកម្លាំងពិសេស អាហ្វហ្គានីស្ថានកាលពីខែកក្កដាឆ្នាំមុនពេលដែលគាត់ត្រូវបានគេសម្លាប់ ខណៈដែលអង្គភាពកងកម្មង់ដូប្រយុទ្ធដើម្បីគ្រប់គ្រងច្រកឆ្លងកាត់ Spin Boldak នៅតាមព្រំដែនភាគខាងត្បូងរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

ពាក្យបណ្តឹងរបស់គ្រួសារនេះដកស្រង់ចេញពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំងពី Reuters ផងដែរ និយាយថា Siddiqui ត្រូវបានចាប់ខ្លួនដោយពួកតាលីបង់ ហើយក្រោយមកត្រូវបានគេប្រហារជីវិត។ ពាក្យបណ្តឹងក៏និយាយថារាងការយរបស់គាត់ត្រូវបានគេធ្វើឲ្យមានរបួសស្នាមខណៈដែលគាត់នៅក្នុងមន្ទីរឃុំឃាំងរបស់ក្រុមតាលីបង់។

កាលពីឆ្នាំមុនអ្នកនាំពាក្យក្រុមតាលីបង់បានបដិសេធថាលោក Siddiqui មិនត្រូវបានសម្លាប់ដោយក្រុមរបស់ពួកគេទេ ហើយរាងកាយរបស់គាត់ក៏មិនបានធ្វើឲ្យមានរបួសស្នាមដែរនៅពេលដែលគាត់នៅក្នុងមន្ទីរឃុំឃាំងរបស់ពួកគេ។

មេធាវី Avi Singh តំណាងឱ្យក្រុមគ្រួសាររបស់ Siddiqui បាននិយាយថា ពាក្យបណ្តឹងព្យាយាមនាំខ្លួនមកដាក់ទោសយ៉ាងហោចណាស់មេដឹកនាំតាលីបង់ និងមេបញ្ជាការជាន់ខ្ពស់ចំនួន៦រូប សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គាត់បាននិយាយថា ពាក្យបណ្តឹងនេះត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញា ICC លោក Karim Khan ព្រមទាំងអង្គភាពរបស់ជនរងគ្រោះ និងសាក្សី ក្នុងនាមឪពុកម្តាយរបស់ Siddiqui ។

លោក Singh បាននិយាយថា “ពួកតាលីបង់បានកំណត់គោលដៅ និងសម្លាប់ជនជាតិដាណឺម៉ាក ដោយសារគាត់ជាអ្នកកាសែត និងជាជនជាតិឥណ្ឌា។ នោះគឺជាឧក្រិដ្ឋកម្មអន្តរជាតិ។ ក្នុងករណីដែលគ្មាននីតិរដ្ឋក្នុងប្រទេសអាហ្វហ្គានីស្ថាន ICC មានយុត្តាធិការក្នុងការស៊ើបអង្កេត និងកាត់ទោសជនដៃដល់នៃឃាតកម្មជនជាតិដាណឺម៉ាក”។ គាត់និយាយថា គ្រួសារនេះក៏នឹងស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ការស៊ើបអង្កេតឯករាជ្យ និងមិនលំអៀងលើការស្លាប់របស់ Siddiqui។ ប្រទេសឥណ្ឌាមិនមែនជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលជាសន្ធិសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

លោក Omar Siddiqui បងប្រុសរបស់អ្នកកាសែតដែលត្រូវបានគេសម្លាប់បាននិយាយថា “វាសំខាន់ណាស់ក្នុងការស្វែងរកយុត្តិធម៌” ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here