ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅជាយក្រុង Tel Aviv បណ្ដាលឱ្យមនុស្ស ៥នាក់

0

មនុស្ស 11 នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារ ០៣ ដាច់ដោយឡែកពីគ្នាកាលពីសប្តាហ៍មុននៅក្នុងប្រទេសអ៊ីស្រាអែល

មន្ត្រីអ៊ីស្រាអែលបាននិយាយថា មនុស្ស ០៥នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅជាយក្រុង Tel Aviv នៃ Bnei Brak កាលពីថ្ងៃអង្គារ។

ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ជាជនជាតិអារ៉ាប់ អាយុ ២៧ឆ្នាំ មកពីតំបន់ West Bank កំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែលដោយខុសច្បាប់ ហើយបានជាប់ពន្ធនាគាររយៈពេល ៦ខែ ក្នុងឆ្នាំ ២០១៣ ពីបទមានទំនាក់ទំនងជាមួយអង្គការភេរវករ។ ជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអែលកំពុងប្រឈមមុខនឹងរលកនៃអំពើភេរវកម្មអារ៉ាប់។ លោក Naftali បានបន្ថែមទៀតថា «លោកពិតជារន្ធត់ចិត្ត និងចូលរួមសោកស្ដាយចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងហេតុការណ៍មួយនេះ ហើយខ្ញុំបួងសួងឱ្យអ្នករងរបួសឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ ខណ:ដែលនៅពេលនេះ កងកម្លាំងសន្តិសុខកំពុងបំពេញភារ:រៀងៗខ្លួន។ យើងនឹងប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាចដោយការតស៊ូ ។ “ពួកគេនឹងមិនអាចធ្វើឱ្យយើងចេញពីប្រទេសមួយនេះបានឡើយ»។

ក្រុមរដ្ឋឥស្លាមបានចេញមុខអះអាង និងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ និងការវាយប្រហារដោយកាំបិតកាលពីសប្តាហ៍មុន៕

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here