កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សជាច្រើននាក់ត្រូវបានគេបាញ់ប្រហារនៅក្នុងទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់អ៊ីស្រាអែល ហើយបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។ អាជ្ញាធរប្រាប់ថាគឺដូចជាការវាយប្រហារភេរវកម្ម។
“នេះគឺជាភេរវករដែលបានបាញ់ប្រហារនៅហាងផឹកស៊ីមួយកន្លែងលើផ្លូវឌីហ្សិនហ្គូស (Dizengoff) ក្នុងទីក្រុងតេអាវី (Tel Aviv) ដែលជនរងគ្រោះដែលរបួសជាច្រើនត្រូវបានជម្លៀសចេញ ហើយកងកម្លាំងប៉ូលីសជាច្រើនកំពុងស្វែងរកភេរវករក្នុងកន្លែងកើតហេតុ”។
ទោះបីជាយ៉ាងណាក៏ដោយ សេវាសង្គ្រោះបន្ទាន់ ម៉ាហ្គេនដេវីដអាដូម (Magen David Adom) របស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបានជម្លៀសមនុស្សចំនួន 6 នាក់ទៅកាន់មន្ទីរពេទ្យ។ មន្ទីរពេទ្យបានប្រាប់ថា មនុស្សពីរនាក់បានស្លាប់ និង ៨នាក់ទៀត ដែលរងរបួសកំពុងទទួលការព្យាបាល។ អាជ្ញាធរមិនបានបញ្ជាក់ពីការស្លាប់ណាមួយឡើយ។
អាជ្ញាធរបានឆ្លើយតបទៅនឹងកន្លែងកើតដែលមានភាពចលាចល ហើយបានស្នើឲ្យសាធារណជននៅអោយឆ្ងាយពីតំបន់នោះ និងស្នាក់នៅក្នុងផ្ទះ កុំចេញក្រៅ។
មូលហេតុដែលជម្រុញអោយមានការវាយប្រហារនេះនៅមិនទាន់ច្បាស់ទេ ប៉ុន្តែភាពតានតឹងបានកើនឡើងបន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយជនជាតិប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស 11 នាក់ក្នុងប្រទេសអ៊ីស្រាអែល នៅមុនបុណ្យរ៉ាម៉ាដាន។
អភិបាលក្រុង តេអាវី (Tel Aviv) លោក រ៉ន ហុលដាយ (Ron Huldai) បាននិយាយថា លោកបានមកដល់កន្លែងកើតហេតុ ហើយត្រូវបានរាយការណ៍ដោយអាជ្ញាធរ។
លោក ធូម៉ាស នីដេស(Thomas Nides) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល បានបង្ហោះសារលើ Twitter ថា លោកពិតជារន្ធត់ចិត្តណា់ នៅពេលឃើញការវាយប្រហារភេរវកម្មដ៏កំសាកមួយផ្សេងទៀតលើជនស៊ីវិលស្លូតត្រង់។
ព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីមនុស្សប្រាំនាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារលើម៉ូតូនៅជាយក្រុងតេអាវី (Tel Aviv) នៃបាណេប្រាក់ (Bnei Brak) ។
វាជាការវាយប្រហារលើកទី៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ រហូតឈានមកដល់ចំណុចនោះ។
ផ្លូវ ឌីហ្សិនហ្គូស(Dizengoff) គឺជាទីកន្លែងនៃព្រឹត្តិការណ៍សម្លាប់មនុស្សជាច្រើននាក់ក្នុងរយៈពេលជាងប៉ុន្មានឆ្នាំច្រើនឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ ពលរដ្ឋអារ៉ាប់របស់ប្រទេសអ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់ និងរងរបួសជាច្រើននាក់នៅលើផ្លូវ ក្នុងខែមករា ឆ្នាំ២០១៦។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២