បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសន័រវេស និងប៊ុលហ្គារី ពីបទគាំទ្រក្រុមអាល់កៃដា

0

ទីភ្នាក់ងារសន្តិសុខក្នុងស្រុក (PST) របស់ប្រទេសន័រវេស បាននិយាយកាលពីថ្ងៃពុធថា បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសន័រវេស និងប៊ុលហ្គារី ពីបទ “បង្ហាញការគាំទ្រ” តាមអ៊ីនធឺណិតសម្រាប់អាល់កៃដា។

ជនសង្ស័យត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងសកម្មភាពតាមអ៊ីនធឺណិត ដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម ហើយត្រូវបានគេដឹងថាជាសាច់ញាតិ។

បុរសម្នាក់ក្នុងចំណោមបុរសនោះត្រូវបានឃុំខ្លួនក្នុងទីក្រុង Oslo និងម្នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណថាជានិស្សិតន័រវេស ហើយត្រូវបានគេនាំទៅឃុំខ្លួនក្នុងទីក្រុងស្តារ៉ា សារ៉ាហ្គោណា( Stara Zargona) ភាគខាងត្បូងប្រទេសប៊ុលហ្គារី។

ការិយាល័យរបស់រដ្ឋអាជ្ញានៅទីក្រុង សូហ្វៀរ(Sofia) បានបញ្ជាក់ថា “ពលរដ្ឋន័រវេសម្នាក់” ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ “ជាសមាជិកនៅក្នុងអង្គការភេរវករ រៀបចំការវាយប្រហារភេរវកម្ម និងញុះញង់ឱ្យមានអំពើភេរវកម្ម”។

ពួកគេបានបន្ថែមថា មិនមានភស្តុតាងណាមួយនៃបណ្តុំភេរវកម្ម ត្រូវបានបង្កើតឡើងក្នុងប្រទេសប៊ុលហ្គារី ដើម្បីធ្វើការវាយប្រហារនោះទេ។ ផ្ទុយទៅវិញ ទីភ្នាក់ងាររដ្ឋសម្រាប់សន្តិសុខជាតិរបស់ប្រទេសនេះ បាននិយាយថា និស្សិតរូបនេះបាន “លើកទឹកចិត្តដល់សកម្មភាពភេរវករនៅទូទាំងទ្វីបអឺរ៉ុប” និងបានរក្សាទំនាក់ទំនងជិតស្និទ្ធតាមអ៊ីនធឺណិតជាមួយបុគ្គលជ្រុលនិយមផ្សេងៗទៀត។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Euronews ចេញផ្សាយថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here