បុរស​នៅ​រដ្ឋផ្លរីដា(Florida) ដែល​ចែកចាយ​វីដេអូ​ផលិតគ្រាប់បែក​ និងបាន​សន្យា​ស្ម័គ្រស្មោះ​ជាមួយ ISIS ត្រូវ​ជាប់​ពន្ធនាគាររយៈពេល ២០ ឆ្នាំ

0

បុរស​នៅ​រដ្ឋផ្លរីដា (Florida) ដែល​បាន​សន្យា​ស្មោះស្ម័គ្រ​ជាមួយ ISIS និង​បាន​ចែកចាយ​វីដេអូ​ ​អំពី​ការ​បង្កើត​គ្រឿង​ផ្ទុះ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ​ ក្នុង​សប្តាហ៍​នេះ។

រ៉ូមីអូ ហ្សាវីយឺ ឡែងវ័ន​ (Romeo Xavier Langhorne) បានសារភាពកំហុស ចំពោះការប៉ុនប៉ងផ្តល់សម្ភារៈជំនួយដល់ ISIS កាលពីឆ្នាំមុន បន្ទាប់ពីការចាប់ខ្លួនរបស់គាត់នៅឆ្នាំ 2019 ។

បុរសអាយុ 32 ឆ្នាំដែលមានមូលដ្ឋាននៅ St. Augustine ប៉ុន្តែនៅជាប់ទីក្រុងរ៉ូអាណូកា (Roanoka) រដ្ឋ Virginia ពីដំបូង បានសន្យាភក្ដីភាពរបស់គាត់ចំពោះ ISIS នៅក្នុងឆ្នាំ 2014 និងបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់គាត់ចំពោះអង្គការភេរវករនៅក្នុងឆ្នាំ 2018 និង 2019 ។

លោក ឡែងវ័ន(Langhorne) បានប្រាប់ភ្នាក់ងារ FBI ថាគាត់ចង់បង្កើតវីដេអូផលិតគ្រាប់បែកនេះ ដើម្បី “ផ្តល់សព្វាវុធដល់ពួក ISIS និងអ្នកផ្សេងទៀត ជាមួយនឹងការណែនាំពីរបៀបបង្កើត triacetone triperoxide (TATP) និងប្រើវាសម្រាប់គោលបំណងដែលទាក់ទងនឹងភេរវកម្មដើម្បីគាំទ្រ ISIS”។ នេះបើយោងតាមការិយាល័យមេធាវីសហរដ្ឋអាមេរិកនៃរដ្ឋផ្លរីដា។

FBI បានធ្វើវីដេអូ ការណែនាំពីរបៀបធ្វើគ្រឿងផ្ទុះរបស់ លោកឡែងវ័ន(Langhorne) ជាមួយនឹងរូបមន្ត អសកម្មសម្រាប់ TATP ដែលវាពិតជាមិនផ្ទុះ ហើយឡែងវ័ន(Langhorne) បានបង្ហោះវាទៅក្នុងគេហទំព័រមួយក្នុងខែវិច្ឆិកា ឆ្នាំ 2019 ហើយគាត់ត្រូវបានគេចាប់ខ្លួននាប៉ុន្មានថ្ងៃក្រោយមក។

ភ្នាក់ងារពិសេសរបស់ FBI Jacksonville ទទួលបន្ទុក Sherri E. Onks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ឆន្ទៈរបស់បុគ្គលដ៏គ្រោះថ្នាក់ម្នាក់នេះ ដើម្បីបង្កមហន្តរាយដល់ជនជាតិអាមេរិកស្លូតត្រង់ គឺតែងតែពិតប្រាកដ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត របស់ក្រុមការងារភេរវកម្មរួម FBI Jacksonville បានបង្អាក់ផែនការរបស់គាត់ដោយជោគជ័យនៅដំណាក់កាលដំបូង និងបញ្ជៀសការគំរាមកំហែងចំពោះសុវត្ថិភាពរបស់សហគមន៍យើង” ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here