លោកប្រមុខរដ្ឋ ហ៊ីម៉ានតា បីស្វា សាម៉ា (Himanta Biswa Sarma) ៖ រដ្ឋអាសាម(Assam) កំពុងក្លាយជាកន្លែងបណ្តុះនៃ “សកម្មភាពពួកជីហាដ (Jihadi) “

0

Guwahati ៖ ប្រមុខរដ្ឋ លោក ហ៊ីម៉ានតា បីស្វា សាម៉ា (Himanta Biswa Sarma) បាននិយាយនៅថ្ងៃនេះថា រដ្ឋអាសាម (Assam) បានក្លាយជាកន្លែងបណ្តុះនៃ “សកម្មភាពពួកជីហាដ” ជាមួយនឹងម៉ូឌុលចំនួន 5 មានទំនាក់ទំនងជាមួយក្រុមភេរវករ Ansarul Islam មានមូលដ្ឋាននៅប្រទេសបង់ក្លាដែស ដែលបានរកឃើញក្នុងរយៈពេល 5 ខែ ។

លោកសាម៉ា(Sarma) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជនជាតិបង់ក្លាដែស ៦នាក់ដែលជាកម្មសិទ្ធិរបស់ក្រុមភេរវករ Ansarul Islam បានចូលទៅក្នុងរដ្ឋអាសាម (Assam) ដើម្បីអូសទាញយុវជន ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួននៅពេលដែលម៉ូឌុលដំបូងត្រូវបានរកឃើញនៅ បាពីតា(Barpeta) ក្នុងខែមីនាឆ្នាំនេះ” ។

លោកបានបន្ថែមថា “ការអូសទាញរបស់យុវជនមូស្លីមនៅក្នុងគ្រឹះស្ថាន (madrasas) ឯកជនដោយថ្នាក់ដឹកនាំ(អ៊ីម៉ាម)ពីខាងក្រៅរដ្ឋគឺគួរឱ្យព្រួយបារម្ភ” ។

លោកប្រមុខរដ្ឋ បាននិយាយថា “សកម្មភាពរបស់ពួកជីហាដ គឺខុសគ្នាខ្លាំងពីសកម្មភាពភេរវករ ឬក្រុមបះបោរ។ វាចាប់ផ្តើមដោយការអូសទាញអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់មកដោយមានការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លទ្ធិអ៊ីស្លាមជាមូលដ្ឋាន ហើយទីបំផុតទៅសកម្មភាពផ្តួលរលំ”។

ជនជាតិបង់ក្លាដែស “ដែលបានចូលរដ្ឋដោយខុសច្បាប់” ក្នុងឆ្នាំ 2016-17 បានធ្វើប្រតិបត្តិការបោះតាំងជំរុំជាច្រើនក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ។

គាត់បាននិយាយថា “មានតែជនជាតិបង់ក្លាដែសម្នាក់ក្នុងចំណោមជនជាតិបង់ក្លាដែសទាំងនេះប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះ ហើយខ្ញុំសូមអំពាវនាវដល់ប្រជាជន ឱ្យផ្តល់ដំណឹងដល់ប៉ូលីសក្នុងតំបន់ ក្នុងករណីនរណាម្នាក់មកពីខាងក្រៅរដ្ឋ បានក្លាយជាគ្រូបង្រៀន ឬជាគ្រប់គ្រង(អ៊ីម៉ា)នៅក្នុងគ្រឹះស្ថាន (ម៉ាដ្រាសា)”។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here