និស្សិតរៀនក្នុង​ក្រុង​ដេលីម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​កំពុង​ជួយ​ក្រុម ISIS គឺត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំងនៅ​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​

0

ក្រុងញូវដេលី៖ កាលពីថ្ងៃច័ន្ទ តុលាការក្រុងដេលី បានបញ្ជូនសមាជិកសកម្មជន ISIS ម្នាក់ដែលបានចាប់ខ្លួនពីបទ ប្រមូលមូលនិធិសម្រាប់ក្រុមភេរវករសាកលលោក ទៅកាន់មន្ទីរឃុំឃាំង NIA រហូតដល់ថ្ងៃទី ១៦ ខែសីហា សម្រាប់ការសួរចម្លើយនៅក្នុងមន្ទីរឃុំឃាំង។

ចៅក្រមស្រុក Dharmesh Sharma បានបន្តការសាកសួរចម្លើយ លោក Mohsin Ahmad ដែលមានដើមកំណើតមកពីទីក្រុង Patna ក្នុងរដ្ឋ Bihar តាមឯកសារបញ្ជូនបស់ភ្នាក់ងារស៊ើបអង្កេត បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅកាន់តុលាការ។

Ahmad ត្រូវបានចាប់ខ្លួនពីលំនៅដ្ឋាន Batla House របស់គាត់កាលពីថ្ងៃសៅរ៍ដោយ NIA លើកសំណុំរឿង នៃសកម្មភាពតាមអ៊ីនធើណែត និងដោយផ្ទាល់ជាមួយក្រុម ISIS ។

NIA បាន​ចុះ​បញ្ជី​សំណុំរឿង ស៊ូម៉ូតូ (Suo-Moto) ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

NIA បាននិយាយថា “Ahmad គឺជាសមាជិកជ្រុលនិយម និងសកម្មរបស់ ISIS ហើយ គាត់ត្រូវបានចាប់ខ្លួនពាក់ពន័្ធនឹងការចូលរួមរបស់គាត់ក្នុងការប្រមូលមូលនិធិសម្រាប់ ISIS ពីអ្នកអាណិតអាសូរនៅក្នុងប្រទេសឥណ្ឌាក៏ដូចជានៅបរទេសផងដែរ” ហើយបន្ថែមថាគាត់កំពុងផ្ញើមូលនិធិទាំងនេះទៅកាន់ប្រទេសស៊ីរី និងកន្លែងផ្សេងៗទៀត។ ក្នុងទម្រង់ជារូបិយប័ណ្ណគ្រីបតូ ដើម្បីបន្តសកម្មភាពរបស់ពួក ISIS។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here