រុស្ស៊ី​ឃាត់ខ្លួន​អ្នកបំផ្ទុះ​គ្រាប់បែក ISIS ដែល​មាន​គម្រោង​វាយប្រហារ​លើ​មេដឹកនាំ​ឥណ្ឌា

0

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានប្រាប់នៅក្នុងរបាយការណ៍មួយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់ប្រទេសរុស្ស៊ី បានឃាត់ខ្លួនសមាជិកនៃក្រុមភេរវកររដ្ឋអ៊ីស្លាម ដែលត្រូវបានបណ្តុះ បណ្តាលឱ្យធ្វើការវាយប្រហារអត្តឃាតប្រឆាំងនឹងឥស្សរជនថ្នាក់ដឹកនាំម្នាក់របស់ប្រទេសឥណ្ឌា។

នេះជាអ្វីដែលយើងដឹងអំពី អ្នកបំផ្ទុះគ្រាប់បែក ISIS៖ សេវាសន្តិសុខសហព័ន្ធ (FSB) នៃប្រទេសរុស្ស៊ីបាននិយាយថា បុរសដែលមកពីប្រទេសអាស៊ីកណ្តាល ត្រូវបានជ្រើសរើសដោយមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមនៅចន្លោះខែមេសា និងខែមិថុនា ឆ្នាំ 2022 នៅក្នុងប្រទេសទួរគី។

យោងតាមរបាយការណ៍នៅ Aaj Tak, ឥណ្ឌានឹងបញ្ជូនក្រុមមន្ត្រីស៊ើបការណ៍ដើម្បីសាកសួរភេរវករ។ សារព័តមាន News18 បាននិយាយថាឈ្មោះរបស់គាត់គឺ អាហ្សាម៉ូវ ម៉ារ៉ាខុន(Azamov Mashrabkhon) ហើយគាត់បានកើតនៅឆ្នាំ 1992 ។

មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ (CPR) របស់ FSB បាននិយាយថា បុរសនោះត្រូវបានទាក់ទងជាមួយរដ្ឋអ៊ីស្លាម តាមរយៈកម្មវិធី Telegram ដែលអ្នកគ្រប់គ្រងរបស់គាត់បានណែនាំបុរសនោះតាមមនោគមវិជ្ជា។ យោងតាមរបាយការណ៍របស់ Times Now ក្រសួងមហាផ្ទៃសហភាពកំពុងតាមដានស្ថានការណ៍ ហើយបណ្តាញអ៊ីនធឺណែតកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយភ្នាក់ងារពាក់ព័ន្ធ។

បើយោងតាមសារព័តមាន ​​TASS ៖ ភេរវករ ដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីបានសារភាពថា គាត់កំពុងរៀបចំអំពើភេរវកម្មប្រឆាំងនឹងសមាជិកនៃរង្វង់កាន់អំណាចរបស់ប្រទេសឥណ្ឌាសម្រាប់ការប្រមាថ ប្រូភិត ម៉ូហាម៉ាត់(Prophet Muhammad) ។

វីដេអូនៃការសួរចម្លើយរបស់គាត់ក៏ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីផងដែរ។ វីដេអូបង្ហាញពីភេរវករ ដោយរូបមុខរបស់គាត់ព្រិលៗ និយាយអំពីការហ្វឹកហ្វឺនរបស់គាត់ និងរបៀបដែលគាត់បានស្បថសច្ចាជាមួយប្រមុខរដ្ឋអ៊ីស្លាម។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here