ប៉ូលីសម្នាក់បានស្លាប់ និងទាហ៊ានប៉ារ៉ាបានរងរបួសក្នុងការវាយប្រហារភេរវកម្មនៅក្នុងស្រុកពូវ៉ាម៉ា (Pulwama) នៃទីក្រុង កាស្មៀរ​ (Kashmir)

0

Srinagar: ប៉ូលីសម្នាក់បានស្លាប់ និងប៉ូលីសរបស់កងកម្លាំងប៉ូលីសបម្រុងកណ្តាល (CRPF) បានរងរបួសក្នុងអំឡុងពេលនៃការវាយប្រហារភេរវកម្មក្នុងស្រុក ពូវ៉ាម៉ា(Pulwama) នៃទីក្រុងចាមូរ (Jammu) និង កាស្មៀរ (Kashmir) ។

ប៉ូលីសតំបន់ Kashmir បាននិយាយនៅក្នុង tweet​ ថា  “ភេរវករបានបាញ់ទៅលើភាគី សម្ព័ន្ធ Naka នៃ កម្លាំងប៉ូលីសបម្រុងកណ្តាល (CRPF) និងប៉ូលីស នៅ Pinglana, Pulwama។ ក្នុងការវាយប្រហារភេរវកម្មនេះ បុគ្គលិកប៉ូលីសម្នាក់បានស្លាប់ និង ប៉ូលីស CRPF  ម្នាក់រងរបួស” ។

ស្រង់សម្តីកសរសេរក្នុង Tweet ៖

#ភេរវករបានបាញ់ទៅលើភាគីសម្ព័ន្ធណាកា នៃ CRPF និងប៉ូលីស នៅ Pinglana, #Pulwama។ ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នេះ កម្លាំង​ប៉ូលិស ម្នាក់​បាន​ស្លាប់ និង​ប៉ូលីស CRPF ម្នាក់​បាន​រង​របួស។ កងកម្លាំងត្រូវបានបញ្ជូន។ #តំបន់កំពុងរុំព័ទ្ធ។ ព័ត៌មាន​លម្អិត​បន្ថែម​សូម​តាម​ដាន @JmuKmrPolice

ប៉ូលីសតំបន់ Kashmir (@KashmirPolice) ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២

ប៉ូលិស​បាន​និយាយ​ថា កង​កម្លាំង​ត្រូវ​បាន​បញ្ជូន​មក ហើយ​តំបន់​នោះ​កំពុង​ត្រូវ​បានបិទ។

ការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីជំនួបគ្នានៅ Shopian ជាទីកន្លែងដែលភេរវករ ឡាស្ការ(Lashkar) ម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីប្រតិបត្តិការរយៈពេលបីម៉ោង។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី២  ខែតុលា  ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here