សហរដ្ឋអាមេរិកស្នើឱ្យប្រជាពលរដ្ឋខ្លួន ” បង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្លាំង” នៅពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា

0

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានស្នើឱ្យពលរដ្ឋរបស់ខ្លួនអនុវត្ត “បង្កើនការប្រុងប្រយ័ត្ន” ខណៈពេលដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដោយសារតែ “ឧក្រិដ្ឋកម្ម និងអំពើភេរវកម្ម” ហើយបានណែនាំពួកគេមិនឱ្យធ្វើដំណើរទៅកាន់ទឹកដីនៃសហភាពចាម៊ូ (Jammu) និង កាស្មៀរ (Kashmir)។

ក្នុងសេចក្តីណែនាំអំពីការធ្វើដំណើរថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកាត់បន្ថយកម្រិតប្រឹក្សាការធ្វើដំណើររបស់ឥណ្ឌាមកត្រឹម 2 នៅលើមាត្រដ្ឋានពីមួយទៅ 4 ជាមួយនឹងកម្រិតចុងក្រោយគឺខ្ពស់បំផុត។

នៅក្នុងការផ្តល់ប្រឹក្សាដាច់ដោយឡែកមួយរបស់ក្រសួងការបរទេស នាមួយថ្ងៃមុននេះ បានដាក់ប្រទេសប៉ាគីស្ថានកម្រិត 3 ហើយបានស្នើឱ្យពលរដ្ឋរបស់ខ្លួនពិចារណាឡើងវិញអំពីការធ្វើដំណើររបស់ពួកគេ ជាពិសេសខេត្តដែលចលាចល ដោយសារអំពើភេរវកម្ម និងអំពើហឹង្សានិកាយ។

ក្រសួងការបរទេសបាននិយាយថា “ការអនុវត្ត ការបង្កើនការប្រុងប្រយ័ត្ននៅក្នុងប្រទេសឥណ្ឌាគឺ ដោយសារតែ ឧក្រិដ្ឋកម្ម និងអំពើភេរវកម្ម” ។

ក្រសួងបន្តថា “កុំធ្វើដំណើរទៅកាន់៖ ទឹកដីសហភាពនៃ Jammu និង Kashmir (លើកលែងតែតំបន់ Ladakh ភាគខាងកើត និងរដ្ឋធានី Leh) ដោយសារតែអំពើភេរវកម្ម និងភាពចលាចលស៊ីវិល។ ក្នុងចម្ងាយ 10 គីឡូម៉ែត្រពីព្រំដែនប្រទេសឥណ្ឌា-ប៉ាគីស្ថាន ដោយសារសក្តានុពលនៃជម្លោះប្រដាប់អាវុធ” ។

យោង​តាមសេចក្តី​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ «អាជ្ញាធរប្រទេស​ឥណ្ឌា​រាយការណ៍​ពី ​ការ​រំលោភ​សេពសន្ថវៈ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​កើន​ឡើង​លឿន​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា។ ឧក្រិដ្ឋកម្ម​ហិង្សា​ដូច​ជា​ការ​រំលោភ​ផ្លូវ​ភេទ​បាន​កើត​ឡើង​នៅ​កន្លែង​ទេសចរណ៍ និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត»។

សេចក្តីណែនាំបានប្រាប់ថា “ភេរវករអាចវាយប្រហារដោយមានការព្រមានមុនតិចតួច ឬគ្មាន ដោយកំណត់គោលដៅទេសចរណ៍ មជ្ឈមណ្ឌលដឹកជញ្ជូន ផ្សារ/ផ្សារទំនើប និងកន្លែងរដ្ឋាភិបាល”។

ការណែនាំអំពីការធ្វើដំណើរបានប្រាប់បន្តទៀតថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសមត្ថភាពដែលមានកំណត់ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋអាមេរិកនៅតាមតំបន់ជនបទ ពីភាគខាងកើត Maharashtra និងភាគខាងជើង Telangana ឆ្លងកាត់ភាគខាងលិច Bengal ដូចដែលបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែទទួលបានការអនុញ្ញាតពិសេសដើម្បីធ្វើដំណើរទៅកាន់តំបន់ទាំងនេះ” ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here