ក្រុមភេរវករ ULFA ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើកងទ័ពនៅ អាសាម (Assam)

0

ហ្គូវ៉ាហាទី (Guwahati)៖ នៅថ្ងៃអង្គារកន្លងទៅនេះ ក្រុមភេរវកររណសិរ្សរំដោះអាសោម ULFA (United Liberation Front of Asom) បានទទួលខុសត្រូវចំពោះការវាយប្រហារទៅលើភាគីក្រុមល្បាតរបស់កងទ័ពមួយនៅក្នុងស្រុក ទីនសូកៃ (Tinsukia) នៃរដ្ឋ អាសាម (Assam) កាលពីមុនថ្ងៃ ដោយកងកម្លាំងសន្តិសុខបានអះអាងថា យ៉ាងហោចណាស់មានភេរវករម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រុមភេរវករបាននិយាយថា ការវាយប្រហារដែលមានរហស្សនាមថា “ប្រតិបត្តិការ Lakhipathar” ត្រូវបានធ្វើឡើងដើម្បីប្រារព្ធ ‘ទិវាបាតុកម្ម’ ដែល អង្គការភេរវករប្រារព្ធនៅថ្ងៃទី 28 ខែវិច្ឆិកា។

អំឡុងពេលធ្វើសមយុទ្ធត្រួតត្រាតំបន់មួយ ក្រុមកងទ័ពត្រូវបានគេវាយឆ្មក់នៅលើផ្លូវ Pengeri-Digboi ក្នុងតំបន់ បាប៉ាតារ(Barpathar) កាលពីព្រឹកថ្ងៃចន្ទ។

ភេរវករបានបំផ្ទុះគ្រាប់បែកកែឆ្នៃ (IED) នៅលើរថយន្តការពារមីននាំមុខ (MPV) ហើយបានបាញ់ប្រមាណ 20-30 បង់។

កងទ័ពបានអះអាងថា យើងមិនមានរងការខូចខាតអ្វីឡើយ លើកលែងតែសំបកកង់ដែលត្រូវបានធ្លុះ និងក្នុងការបាញ់តបតវិញ យ៉ាងហោចណាស់ភេរវករ ULFA (I) ម្នាក់បានរងធ្ងន់ធ្ងរ ដូចដែលបានឃើញពីស្នាមប្រឡាក់ឈាមដែលប្រលាក់នៅក្នុងព្រៃ។

អ្នកនាំពាក្យកងទ័ពបាននិយាយថា ប្រតិបត្តិការរួមគ្នាជាមួយប៉ូលីសរដ្ឋ ត្រូវបានចាប់ផ្តើមនៅក្នុងតំបន់ ភ្លាមៗបន្ទាប់ពីហេតុការនេះ ដោយមានទាំងសត្វឆ្កែតាមដាន និងឧបករណ៍ជំនាញៗ យកមកប្រើ ប៉ុន្តែមិនអាចទាក់ទងជាមួយភេរវករបានឡើយ។

គាត់បន្តថា ភេរវករដែលបានរត់គេចខ្លួនបានបន្សល់ទុកនូវ ឧបករណ៍តេលេបញ្ជា ថ្ម ខ្សែលួស និងម្ហូបអាហារ។
ម្យ៉ាងវិញទៀត ULFA (I) បានអះអាងថា ការវាយប្រហារនេះបាននាំឱ្យមានការខូចខាតរថយន្តការពារមីន(MPV) និងរបួសដល់បុគ្គលិកសន្តិសុខជាច្រើននាក់។

អង្គការ​ភេរវករ​មិន​បាន​និយាយ​អំពី​រការរងរបួស​ដល់​សកម្មជន​របស់​ខ្លួន​ទេ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here