យ៉ាងហោចណាស់មនុស្ស​ ១០ នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មទៅលើសណ្ឋាគារក្នុងទីក្រុងម៉ូហ្គាឌីស៊ូ

0

ម៉ូហ្គាឌីស៊ូ (MOGADISHU) ប្រទេសសូម៉ាលី៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ ពេលដែលពួកវាយប្រហារប្រដាប់ដោយអាវុធ បានសម្រុកចូលសណ្ឋាគារមួយកន្លែងនៅជិតវិមានប្រធានាធិបតី ក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ូ(Mogadishu) ប្រទេសសូម៉ាលី នេះបើយោងតាមសំដីប៉ូលីស។ ម៉ូហាមេត ដាហី(Mohamed Dahir) បានប្រាប់ dpa ថាក្នុងចំណោមជនរងគ្រោះ មានពីរនាក់មានសញ្ជាតិសូម៉ាលី – អង់គ្លេស។

សណ្ឋាគារដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកនយោបាយ គឺនៅតែស្ថិតក្រោមការឡោមព័ទ្ធកាលពីល្ងាចថ្ងៃអាទិត្យ។ ប៉ូលិសបាននិយាយថា រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងសូម៉ាលី Ahmed Mohamed Doodishe បានរងរបួសនៅក្នុងការវាយប្រហារនេះ។ កងជីវពលភេរវករ al-Shabaab បានរាយការណ៍ពីការប្រយុទ្ធគ្នានៅខាងក្នុងសណ្ឋាគារ តាមស្ថានីយ៍វិទ្យុរបស់ពួកគេ។

យោងតាមកងកម្លាំងប្រដាប់អាវុធបាននិយាយថា ការវាយប្រហារនៅទីក្រុង Mogadishu បានកើតឡើងពីរថ្ងៃបន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំដោយយោធា សូម៉ាលីនៅកណ្តាលប្រទេស ដែលក្នុងការប្រយុទ្ធនោះយ៉ាងហោចណាស់អ្នកប្រយុទ្ធ al-Shabaab 100 នាក់ រួមទាំងមេដឹកនាំក្រុមសកម្មប្រយុទ្ធចំនួន 10 នាក់ត្រូវបានសម្លាប់។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី bellinghamherald ចេញផ្សាយថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here