សាលាឧទ្ធរណ៍ មីស្រាតា(Misrata) បានបន្តសវនាកាត់ទោសសមាជិក ISIS នៅក្នុងទីក្រុង មីស្រាតា(Misrata) ដោយមានវត្តមានមេដឹកនាំ យុទ្ធជន អ្នករងរបួស និងក្រុមគ្រួសារនៃទុក្ករបុគ្គលនៃប្រតិបត្តិការ Al-Bunyan Al-Marsous ដែលបានលុបបំបាត់វត្តមានរបស់អង្គការភេរវករនៅទីក្រុងសឺតេ (Sirte) ក្នុងឆ្នាំ 2016។
ក្នុងសវនាការដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ចៅក្រមបានស្តាប់សេចក្តីថ្លែងការណ៍របស់អតីត ជនសង្ស័យ ISIS ចំនួន 12 នាក់ ក៏ដូចជាមេបញ្ជាការផ្ទាល់ សាក្សី និងអ្នកការពារគ្រួសារនៃទុក្ករបុគ្គលនៃកងកម្លាំង Al-Bunyan ។
មេធាវីរបស់ចុងចោទ បានស្នើសុំធ្វើសវនាការជាសម្ងាត់ ដោយបានអះអាងថា ចុងចោទខ្លាចមិនហ៊ានចូលរួម ប៉ុន្តែតុលាការបានបដិសេធនឹងការស្នើនេះ ខណៈដែលមេធាវីរបស់កងកម្លាំង Al-Bunyan Al-Marsous ទាមទារយុត្តិធម៌ពេញលេញ និងការចេញសាលក្រម ព្រមទាំងប្រាក់សំណងពីចុងចោទ ដើម្បីបង្ហាញការការពារក្តី។
ប្រធានតុលាការសម្រេចលើកពេលសវនាការទៅថ្ងៃទី២៥ ខែធ្នូ ដើម្បីស្នើឲ្យមេធាវីចុងចោទបង្ហាញការការពារក្តី។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី libyaobserver ចេញផ្សាយថ្ងៃទី ២៩ ខែ វិច្ឆិការ ឆ្នាំ២០២២