ពួកហេគឃ័រកំណត់គោលដៅលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសកូឡុំប៊ី

0

ក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពរបស់ប្រទេសកូឡុំប៊ី Keralty បានរាយការណ៍ពីការវាយប្រហារដោយមេរោគ ransomware ដែលបានប៉ះពាល់ដល់ប្រព័ន្ធរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនចំនួនពីរគឺ EPS Sanitas និង Colsanitas 17D4។

ការវាយប្រហារនេះត្រូវបានរាយការណ៍ដោយសារព័ត៌មានកូឡុំប៊ី El Tiempo ដោយបានរំខានដល់ប្រតិបត្តិការ IT របស់គេហទំព័រ និងកាលវិភាគនៃការណាត់ជួបពេទ្យរបស់ក្រុមហ៊ុន។

Keralty បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេកំពុងមានបញ្ហាបច្ចេកទេស ប៉ុន្តែមិនបានបង្ហាញពីមូលហេតុនោះទេ។ កាលពីថ្ងៃអង្គារក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍បន្ថែមដែលបញ្ជាក់ពីមានការវាយប្រហារតាមអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍បាននិយាយថា “ម៉ាស៊ីនកុំព្យូទ័រមេរបស់ក្រុមហ៊ុន Keralty Group រងការវាយប្រហារតាមអ៊ីនធឺណិត ដែលបានធ្វើឱ្យមានកំហុសផ្នែកបច្ចេកទេសនៅក្នុងប្រព័ន្ធរបស់យើង” ។

ប្រតិបត្តិការហេគ​ចូលត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ប្រើ​ Twitter ដែល​បាន​បង្ហោះ​រូបថត​អេក្រង់​នៃ​មេរោគ​ដែល​គេ​ចោទ​ថាធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​របស់​ Keralty ដោយ​ក្រុម​គំរាម​កំហែង RansomHouse។

លោក Raj Samani, SVP ប្រធានអ្នកវិទ្យាសាស្ត្រនៅ Rapid7 បាននិយាយថា “តួអង្គគំរាមគហែងដឹងថាការវាយលុកលើអាជីវកម្ម ថែទាំអ្នកជំងឺនៃអង្គការថែទាំសុខភាពទំនងជាផ្តល់ការបង់ប្រាក់លោះខ្ពស់”។ តាមរយៈការរំខានដល់ប្រព័ន្ធ IT តួអង្គគំរាមកំហែងអាចពន្យឺតការផ្តល់ការថែទាំដល់អ្នកជំងឺ ដែលអាចបណ្តាលឱ្យមនុស្សស្លាប់។

បន្ថែមពីលើការរំខានដល់ការថែទាំអ្នកជំងឺ ក្រុម RansomHouse ransomware អះអាងថាបានលួចទិន្នន័យចំនួន 3TB ។ ទោះបីជាមិនទាន់ត្រូវបានបញ្ជាក់ថាតើទិន្នន័យណាមួយត្រូវបានលួចក៏ដោយ តាមការស្រាវជ្រាវបង្ហាញថាភាគច្រើននៃទិន្នន័យ 71% ជាទិន្នន័យថែទាំសុខភាព ទិន្នន័យឱសថ ទិន្នន័យហិរញ្ញវត្ថុ និង 58% ជាទិន្នន័យអ្នកជំងឺ។

ការវាយប្រហារលើប្រព័ន្ធរបស់ Keralty បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការសិក្សាមួយដោយ Obrela Security Industries បាននិយាយថាជាង 4 ភាគ 5 នៃអង្គការថែទាំសុខភាពចក្រភពអង់គ្លេសបានទទួលរងការវាយប្រហារមេរោគ ransomware ក្នុង១ឆ្នាំចុងក្រោយនេះ។

ប្រភព ថ្ងៃទី០២ ខែ១២ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here