កងកម្លាំង ហាស អាល់សាប៊ី (Hashd al-Sha’abi) របស់អ៊ីរ៉ាក់បានចាប់ខ្លួនប្រធានប្រព័ន្ធផ្សព្វផ្សាយ ISIL

0

TEHRAN ថ្ងៃទី 06 ខែធ្នូ (MNA) – កងកម្លាំងអង្គភាពចលនានិយមរបស់អ៊ីរ៉ាក់ (PMU) ដែលត្រូវបានគេស្គាល់ថា ហាស អាល់សាប៊ី(Hashd al-Sha’abi) បានឃាត់ខ្លួនមន្ត្រីទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមភេរវករ ISIL នៅខេត្ត Al Anbar ភាគខាងកើត។

កាលពីល្ងាចថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អង្គភាព ហាស អាល់សាប៊ី(Hashd al-Sha’abi) បានប្រកាសថា កងកម្លាំងនៃកងពលតូចទី 27 នៃ Al-Hashd បានចាប់ខ្លួនសមាជិកក្រុម ISIL នៅភាគខាងកើតខេត្ត អាល់ អានបា(Al Anbar) ។

ក្នុងឆ្នាំ 2017 អ៊ីរ៉ាក់បានប្រកាសជ័យជម្នះទៅលើក្រុមភេរវករ ISIL បន្ទាប់ពី ៣ឆ្នាំនៃការប្រយុទ្ធជាមួយក្រុមនេះ។

ទោះបីជាអ៊ីរ៉ាក់បានប្រកាសពីជ័យជម្នះលើក្រុម ISIL ក៏ដោយ ក៏ក្រុមភេរវករ ISIL ដែលនៅសេសសល់នៅតែសកម្មនៅក្នុងតំបន់មួយចំនួននៃខេត្ត Diyala, Kirkuk, Nineveh, Saladin, Anbar និង Baghdad ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី mehrnews ចេញផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here