កងកម្លាំងការពារអ៊ីស្រាអែល (IDF) សម្លាប់​ភេរវករបន្ទាប់ពីការ​បាញ់​ប្រហារទៅ​លើ​ទីតាំង​យោធា

0

(ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2022 / JNS) កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែលបានសម្លាប់ភេរវករម្នាក់ បន្ទាប់ពីប៉ុនប៉ងធ្វើការបាញ់ប្រហារពីលើរថយន្តពេលបើកឆ្លងកាត់ទីតាំង កងកម្លាំងការពារអ៊ីស្រាអែល(IDF) នៅជិតជំរុំនៃ អូហ្រ្វា(Ofra)។

ទាហាន​នៅ​កន្លែង​កើត​ហេតុ​បាន​បាញ់​​លើ​រថយន្ត ហើយ​ក្រោយ​មក​បានធ្វើការ​តាម​ចាប់​ជន​សង្ស័យ។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលដេញតាម ជនសង្ស័យបានឃើញទាហានយើង រួចក៏ចេញពីរថយន្ត ហើយបាញ់ប្រហារមកលើពួកយើង ។ ទាហាន​បាន​បាញ់​សម្លាប់​អ្នក​វាយប្រហារភ្លាមៗផងដែរ។

ជន​ដៃដល់​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ថ្មីៗ​មួយ​ចំនួន។ ទាហាន​កំពុង​ស្វែង​រក​ជន​សង្ស័យ​បន្ថែមទៀត។

ទទ្ទឹមគ្នានេះផងដែរ កាលពីថ្ងៃអង្គារ បុរសជនជាតិអារ៉ាប់ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានវាយប្រហារទៅលើអ្នកទេសចរជនជាតិជ្វីហ្វម្នាក់នៅលើប្រាសាទភ្នំផ្លាហ្សា ក្នុងទីក្រុងចាស់នៃក្រុងយេរូសាឡឹម(Jerusalem)។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Jewish News Syndicate ចេញផ្សាយថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here