ការវាយប្រហារថ្មីមួយត្រូវបានកើតឡើងនៅភាគខាងត្បូងទីក្រុងកាឌូណា (Kaduna) ក្នុងសហគមន៍ កាប៉ាក (Kpak) និង ម៉ាឡាហ្គាម(Malagum), ទីតាំងរដ្ឋាភិបាល តំបន់កូរ៉ា (Kaura) នៃរដ្ឋ ការឌូណា (Kaduna) ដោយពួកភេរវករកាលពីថ្ងៃអង្គារ។
លោក បាវ៉ា អេម៉ាញ៉ូអែល(Bawa Emmanuel) ប្រធានសម្ព័ន្ធយុវជនកូរ៉ា (Kaura) បានបញ្ជាក់ពីការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។ លោកបានប្រាប់ថា មនុស្សពីរនាក់ត្រូវបានគេសម្លាប់នៅក្នុងកសិដ្ឋានរបស់ពួកគេ ដោយពួកភេរវករ ខណៈដែលមនុស្សទីបីត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់គាត់។
លោកបានសោកសង្រែកថា ការវាយប្រហារគួរអោយភ័យខ្លាច និងការសម្លាប់មនុស្សទាំងបីនាក់បានកើតឡើងបន្ទាប់ពីការសម្លាប់លោកស្រី វិចតូរីយ៉ា ឈិមតិក(Victoria Chimtex) ដែលត្រូវបានស្លាប់នៅក្នុងផ្ទះរបស់គាត់ក្នុងក្រុង ម៉ានឆុក(Manchok) នៃទីក្រុង កូរ៉ា(Kaura LGA)។
លោក ម៉ាទីអេស សាយមែន (Mathias Siman) ប្រធានក្រុមប្រឹក្សា ដែលបានបញ្ជាក់ផងដែរអំពីឧបទ្ទវហេតុនេះ គាត់បានថ្លែងថាប្រតិបត្តិការយោធាកំពុងតាមចាប់ជនសង្ស័យ ក្នុងគោលបំណងនាំពួកគេទៅទទួលទោសចំពោះមុខច្បាប់ជាធរមាន។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Daily Post ចេញផ្សាយថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២