ប្រតិបត្តិការស្រាវជ្រាវស្វែងរកភេរវករសង្ស័យកំពុងចាប់ផ្តើមក្នុងតំបន់ ចាមមូ និងកាស្មៀ (Jammu and Kahmir) នៃស្រុករ៉ាចូរី (Rajouri) ប្រទេសឥណ្ឌា

0

កាលពីថ្ងៃពុធ មន្រ្តីបានប្រាប់ថា កងកម្លាំងសន្តិសុខបានចាប់ផ្តើមបើកប្រតិបត្តិការហ៊ុំព័ព្ធ និងស្វែងរកភេរវករក្នុងភូមិមួយនៃព្រំដែនតំបន់ ចាមមូ និងកាស្មៀ (Jammu and Kahmir) ស្រុករ៉ាជូរី តាមពត៌មានអំពីការ ផ្លាស់ទីរបស់ជនសង្ស័យ។

មន្រ្តីបានបន្តថា អ្នកភូមិ មូរ៉ាពូ (Muradpur) ដែលមានទីលំនៅ ៦ គីឡូម៉ែត្រពីក្រុងរ៉ាជូរី បានរាយការណ៍ ពីការផ្លាស់ទីរបស់មនុស្សសង្ស័យពីរនាក់ បានចូលមកក្នុងភូមិប្រហែលម៉ោង ៤ទាបភ្លឺ ដែលគេជឿថាជាភេរវករ។

ពួកគេនិយាយថា បន្ទាប់ពីបានពត៌មាន ប៉ូលីស រួមជាមួទាហាន បានបើកការប្រតិបត្តិស្រាវជ្រាវរួមគ្នាមួយក្នុងភូមិ និងតំបន់ជាប់គ្នា ប៉ុន្តែគ្មានតម្រុយពីជនសង្ស័យរហូតមកដល់ពេលនេះ។

មន្រ្តីបាននិយាយទៀតថា ប្រតិបត្តិការនេះគឺ​កំពុងដំណើរការ នៅពេលបានទទួលការរាយការណ៍ចុងក្រោយ។​

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី News18 ចេញផ្សាយថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here