ទីក្រង ដេអឺ អ៊ីហ្សួ (Deir Ezzor), សារពត៌មាន SANA- អាជ្ញាធរមានសមត្ថកិច្ចនៅទីក្រុងដេអឺ អ៊ីហ្សួ (Deir Ezzor) បានរកឃើញផ្លូវក្រោមដីមួយដែលមានអាវុធ និងគ្រាប់រំសេវជាច្រើនបន្សល់ទុកដោយពួកភេរវករ ដេស Daesh (I SIS) នៅជនបទភាគខាងកើតនៃទីក្រុង។
“បន្ទាប់ពីការស្រាវជ្រាវ និងការស៊ើបអង្កេតដើម្បីដោះអន្ទាក់គ្រាប់ផ្ទុះ និងដកអាវុធដែលបន្សល់ទុកដោយភេរវករ ហើយដោយមានការសហការជាមួយអ្នកស្រុកដើម្បីធានាអោយបាននូវការវិលត្រឡប់មកប្រកប ដោយសុវត្ថិភាពសម្រាប់ពួកគេទៅកាន់ទីជនបទនៃទីក្រុង ដេអឺ អ៊ីហ្សួ (Deir Ezzor) អាជ្ញាធបានរកឃើញផ្លូវក្រោមដីមួយដែលផ្ទុកអាវុធយ៉ាងច្រើន ហើយអាវុធមួយចំនួនផលិតដោយលោកខាងលិច។ លើសពីនេះទៅទៀត មានសៀវភៅរៀបចំមនោគមវិជ្ជា តាហ្វីរី(Takfiri) ដែលផ្ទុយនឹងការបង្រៀន និងតម្លៃរបស់សាសនាឥស្លាម។ នេះបើតាមអ្នកយកព័ត៌មាន SANA។
អ្នកយកព័ត៌មានបានបន្ថែមថា អាវុធទាំងនោះមានកាំភ្លើងអាកា កាំភ្លើងយន្ត កាំភ្លើងបាញ់ RPG កាំភ្លើងត្បាល់ និងកាំភ្លើង Snip។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Syrian Arab News Agency ចេញផ្សាយថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២