កម្លាំងចារកម្មតួកគីកម្ចាត់ភេរវករ PKK ពីរនាក់នៅភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់

0

កាលពីថ្ងៃព្រហស្បតិ៍ ប្រភពពីសន្តិសុខបានប្រាប់ថា អង្គភាពចារកម្មសម្ងាត់តួកគី (MIT) បានកំទេច ភេរវករ PKK ជាន់ខ្ពស់ពីរនាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អូសាម៉ាន មូលូ(Osman Mutlu) និង សុងហ្គូ តង់រ៉ីស៊ី(Songül Tanrıcı) ត្រូវបានកំទេចនៅក្នុងប្រតិបត្តិការដោយ MIT នៅភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

តង់រ៉ីស៊ី(Tanrıcı) ដែលមានកូដឈ្មោះ រ៉ូហ្សា “Roza” បានចូលរួមក្នុងសកម្មភាពភេរវកររបស់ PKK នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ 2010 និងបានចូលរួមជាមួយក្រុមភេរវករនៅក្នុងខេត្ត ឌីយ៉ាបាគី(Diyarbakır) ភាគអាគ្នេយ៍នៃប្រទេសតួរគី ក្នុងឆ្នាំ 2013 ។

តង់រ៉ីស៊ី(Tanrıcı) គឺជាឥស្សរជនជាន់ខ្ពស់ម្នាក់ដែលគេហៅថា “Apollo Academies” ។ ក្រុមនេះបានធ្វើសកម្មភាពភេរវករប្រឆាំងនឹងកងកម្លាំងសន្តិសុខទួរគីក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសស៊ីរី ហើយថែមទាំងបានផ្តល់ការបណ្តុះបណ្តាលផ្នែកប្រដាប់អាវុធ និងមនោគមវិជ្ជាដល់ភេរវករនៅក្នុងតំបន់ ហ្គារ៉ា(Gara) របស់ប្រទេសអ៊ីរ៉ាក់ផងដែរ។

តង់រ៉ីស៊ី(Tanrıcı) និងអង្គរក្សពីរនាក់របស់នាងត្រូវបានកំទេចដោយប្រតិបត្តិការ MIT ដែលធ្វើឡើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

មូលូ(Mutlu) ដែលមានកូដឈ្មោះ ឌីលាវ៉ា អាហ្គីរ “Dilxwaz Agir” បានធ្វើការវាយប្រហារភេរវករប្រឆាំងនឹងកងកម្លាំងសន្តិសុខទួរគីនៅតាមព្រំដែនទួរគីក្នុងខេត្តម៉ាឌីន(Mardin)និងបានផ្ទេរអាវុធទៅឱ្យក្រុមភេរវករ។

ប្រតិបត្តិការចារកម្មទួរគីបានកំទេច មូលូ(Mutlu) នៅក្នុងតំបន់អាមូដេ (Amude) របស់ប្រទេសស៊ីរីនៅ ​ ខណៈដែលគាត់នៅក្នុងរថយន្តបានផ្ទុកដោយគ្រាប់រំសេវផ្ទុះ។

អ្នកប្រែសម្រួល៖ ឆាយ ពិសិដ្ឋ
ប្រភពព័ត៌មានពី Daily Sabah ចេញផ្សាយថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here