អាជ្ញាធរមូលដ្ឋាននិងអ្នកសង្កេតការណ៍អន្តរជាតិបានឱ្យដឹងថាអ្នកដើររកផ្សិត៩នាក់ត្រូវបានសម្លាប់នៅក្នុងខេត្តដៀរអេហ្ស័រកាលពីថ្ងៃអាទិត្យបន្ទាប់ពីរថយន្តបានបើកចំគ្រាប់មីនបង្កប់ក្រោមដី។
បណ្តាញផ្សព្វផ្សាយរដ្ឋបានអះអាងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនោះ។
ចំណែកឯឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យគឺជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុជាច្រើននៅក្នុងតំបន់ដែលចំនួនជនស៊ីវិលស្លាប់ ១៣៧នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំនេះ ក្នុងនោះមានកុមារ ៣០នាក់៕
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣