ប្រទេសអ៊ីរ៉ាក់៖ ប្រភពយោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៤នាក់ ត្រូវបាន សម្លាប់កាល ពីថ្ងៃអង្គារ ក្នុងការវាយ ប្រហារតាម អាកាសទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅខេត្តកឺកុក ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយស៊ីកឃ្យូរ៊ីធីមេឌៀរសែល ដែលជាប្រព័ន្ធផ្សព្វផ្សាយដែលមាន ទំនាក់ទំនងជាមួយនឹងទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានបញ្ជាក់ឱ្យដឹងថា ដោយផ្អែកលើរបាយការណ៍ចារកម្ម យន្តហោះ ចម្បាំង អ៊ីរ៉ាក់បានធ្វើការ វាយប្រហារតាម អាកាសនៅក្នុង តំបន់ខ្ពង់រាបវ៉ាឌីអាល់ស្ហេ ភាគនិរតីនៃខេត្តកឺកុក ដែលមាន ចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ ភាគខាងជើង ទីក្រុង បាកដាដ។
សេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា លទ្ធផលនៃការវាយប្រហារតាមអាកាសបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ៤នាក់ និងបណ្តាលឱ្យមានការបំផ្លិច បំផ្លាញទីតាំងលាក់ខ្លួនរបស់ពួកគេជាច្រើនកន្លែង។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខ អ៊ីរ៉ាក់បាន កម្ចាត់ក្រុម សកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណា ក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលនៅ សេសសល់ បាន បង្កប់ខ្លួន នៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយ ឆ្មក់ជាញឹកញាប់ ប្រឆាំង នឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣