ក្មេង ៣នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន

0

ប្រទេសស៊ីរី៖ ក្មេង ៣នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត រងរបួសនៅទីក្រុងថាលថាម័រ​ក្នុងហេតុការណ៍ផ្ទុះ គ្រាប់ មីន ដែលកម្លាំងគ្រប់គ្រងដោយអាមេរិកបានបង្កប់នៅជិតមូលដ្ឋានរបស់ពួកគេក្នុងតំបន់ឃ្វាររ៉ាក ភាគខាង ជើងទីក្រុង ហា សាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា គ្រាប់មីន ដែលកម្លាំងអាមេរិកបានបង្កប់ដើម្បីពង្រឹងមូលដ្ឋាន របស់ ពួកគេ ដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងថាលថាម័រ នៅក្នុងទីក្រុងហាសាកា បាន ផ្ទុះ ឡើង នៅក្បែរក្មេងមួយក្រុម”។

ប្រភពបន្ថែមថា ក្មេង ២នាក់ ដែលស្លាប់ និងក្មេងរងរបួសផ្សេងទៀត ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីពេទ្យថាលថាម័រ​ ខណៈដែលក្មេងម្នាក់ទៀតស្លាប់ដោយសាតែរបួសរបស់គាត់ និងក្មេង ២នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ៕

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here