ប៉ូលិសចាប់ខ្លួនក្រុមភេរវករ៣នាក់ដោយចោទប្រកាន់ពីបទធ្វើឃាតអធិការនគរបាលស្រុក

0

ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារព័ត៌មានថាស់នីម បានរាយការណ៍កាលពីថ្ងៃចន្ទថា កម្លាំងប៉ូលិសអ៊ីរ៉ង់បាន ចាប់ខ្លួន សមាជិក ក្រុម ភេរវករ៣នាក់ ដោយចោទប្រកាន់ថាជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​មេ​ប៉ូលិស ​ស្រុក នៅភាគអាគ្នេយ៍នៃខេត្តស៊ីសស្ថាន និងខេត្ត បាឡូឆេស្ថាននៅចុងខែមេសា។

សារព័ត៌មាន ថាស់នីមបានដកស្រង់ សម្តីរបស់ លោកមេបញ្ជាការ ប៉ូលិសខេត្ត ដូសថាលី ចាលីលាន មានខ្លឹម សារថា ស មាជិក ​ក្រុម​នេះ​គឺជា​ជនសង្ស័យ​  សំខាន់​ក្នុង ​ការ​ធ្វើ​ឃាតលោក អាលីរ៉េហ្សា ស្ហារ៉ាកគី ​អធិការ​នគរបាល  ​ស្រុក​សារ៉ាវ៉ាន់ និង​ភរិយា របស់គាត់នៅ ក្នុង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា។

លោកបានបន្ថែមឱ្យដឹងថា នៅក្នុងក្រុមនេះមានសមាជិកសំខាន់ៗរបស់ក្រុមភេរវករជេសអាល់ហ្សូម  (Jaish al-Zulm )។  លោក ចាលីលាន បានប្រាប់អ្នកយកព័ត៌មានថាស់នីមថា​ លោក ស្ហារ៉ាកគី និងប្រពន្ធរបស់ គាត់ត្រូវ បានសម្លាប់ ក្នុង ការវាយ ប្រហារ ប្រ ដាប់ អាវុធ មួយខណៈ ដែលកំពុង ធ្វើដំណើរដោយរថយន្តរបស់គាត់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here