ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបាន និយាយកាលពីថ្ងៃចន្ទថា ប៉ូលិសម្នាក់ ស្លាប់ក្នុងការវាយ ប្រហារភេរវកម្ម នៅភាគ ពាយ័ព្យ ខេត្ត ខាយ ប័រផាកថុនវ៉ា នៃប្រទេសប៉ាគីស្ថាន។
ប៉ូលីសស្រុកបានប្រាប់អ្នកយកព័ត៌មានថា ក្រុមភេរវករប្រដាប់ ដោយអាវុធស្វ័យ ប្រវត្តិបានបើកការបាញ់ប្រហារទៅ លើ ប៉ូលិស ក្នុងពេល ដែលគាត់កំពុងធ្វើដំណើរទៅបំពេញភារកិច្ចនៅបុស្ត៍ត្រួតពិនិត្យក្នុងស្រុកខាយប័រ។
ប្រភព ដដែលបានបន្ថែមឱ្យដឹងថា ប៉ូលិសដែលរងរបួសត្រូវ បានបញ្ជូនទៅកាន់មន្ទីពេទ្យ ប៉ុន្តែដោយសាររបួសមិនអាច ព្យា បាល បាន គាត់ ក៏ស្លាបនៅទីនោះ។ ប៉ូលិសបានបិទ ទីតាំងកន្លែងកើត ហេតុបន្ទាប់ពីមានការវាយប្រហារ ហើយប្រតិបត្តិការស្វែង រកជនរងគ្រោះកំពុងដំណើរការ។
មកដល់ពេលនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
នៅពេលព្រឹកថ្ងៃដដែល មានជនខិលខូចមិន ស្គាល់មុខបានវាយប្រហារទៅ លើប៉ុស្តិ៍ប៉ូលិសក្នុង ទីក្រុងផេសវើរនៃ ខេត្ត ខាយ ប័រ ផាកថុនវ៉ា ដោយ បានប្រើគ្រាប់បែកដៃ និងអាវុធទំនើបៗបង្កាការខូចខាតដល់អាគារ និងបានបំផ្លាញម៉ូតូជាច្រើនគ្រឿងដែលចតនៅក្នុងបរិវេណការិយាល័យប៉ូលិស។
កាលពីពេលថ្មីៗនេះផងដែរ គេសង្កេតឃើញ ថាប្រទេស ប៉ាគីស្ថានរង ការវាយប្រហារភេរវ កម្មដែល កំណត់គោលដៅ ទៅលើ បុគ្គលិកភ្នាក់ ងារអនុវត្តច្បាប់នៅ តំបន់មួយចំនួន នៃប្រទេសនេះ ជាពិសេសនៅក្នុងខេត្តខាយប័រផាកថុនវ៉ា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣