ប្រទេសអ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានហៅសហរដ្ឋអាមេរិកថាជា “ឪពុកធម៌”របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
លោក ណាសឺ កាណានី បានការបង្ហោះសារនៅលើបណ្តាញសង្គមទ្វីតទ័ររបស់គាត់កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក រ៉ូបឺត អេហ្វ គេននីឌី ចេអ ដែលឈរឈ្មោះជាបេក្ខជនផ្លូវការប្រធានាធិបតីឆ្នាំ២០២៤ បាននិយាយថា យើង ដែលសំដៅដល់សហរដ្ឋអាមរិក បានបង្កើត ក្រុម សកម្មប្រយុទ្ រដ្ឋអ៊ីស្លាម IS។ ។
លោក កាណានី បាននិយាយថា គ្មានអ្វីដែលគួរឱ្យសង្ស័យទេដែលថា សហរដ្ឋអាមេរិកគឺជាអ្នកបង្កើតក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលការលើកឡើងនេះគឺសម្រាប់អ្នកទាំងឡាយណាដែលបានបិទភ្នែកដោយចេតនាចំពោះការពិត។ សេចក្តីថ្លែងការណ៍របស់លោក
គេននីឌី ចេអ ដែលជាក្មួយប្រុសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចន អេហ្វ គេនីឌី មាន ខ្លឹមសារបន្ថែមថា របបអាមេរិក គឺជាឪពុកធម៌ របស់ក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS។
កន្លងមក ប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសទៅលើសហរដ្ឋអាមេរិកចំពោះការបង្កើតក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដោយដក ស្រប់ចេញ ពីការលើក ឡើងរបស់មន្ត្រីអាមេរិកជាភស្តុតាង៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣