លោក អ៊ីមរ៉ាន ខាន អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវបានចាប់ឃុំខ្លួននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ខណៈដែលអ្នកគាំទ្ររបស់លោកបានអំពាវនាវសារជាថ្មីឲ្យមានការតវ៉ាទូទាំងប្រទេស។
គេបានសង្កេតឃើញទាហានប៉ារ៉ាជាច្រើននាក់ព័ទ្ធជុំវិញលោក ខាន ក្នុងឯកសណ្ឋានការពារកុប្បកម្ម ខណៈ ដែល ទាហាន ទាំងនោះនាំគាត់ចូលទៅក្នុងរថយន្តពណ៌ខ្មៅ។ ហេតុការណ៍នេះ បានកើត ឡើងនៅ រយៈពេល មួយ ថ្ងៃ បន្ទាប់ ពីលោក ខាន បាន ចោទ ប្រកាន់ ដដែលៗ អំពីការប៉ុនប៉ង ធ្វើឃាតប្រឆាំង នឹងលោកដោយមន្ត្រីកងទ័ពជាន់ខ្ពស់។
លោក ខាន ប្រឈមនឹងការជាប់ចោទពីបទពុករលួយលើករណីចោទប្រកាន់ទទួលបានដីដែលមានតម្លៃជិត ២៥លានដុល្លារពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលជាប់ចោទពីបទលាងលុយដោយអាជ្ញាធរអង់គ្លេស៕
ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣