ប្រទេសតួកគី៖ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ បានឱ្យដឹងថា អាជ្ញាធរតួកគីបានចេញដីកាចាប់ខ្លួនជនសង្ស័យ ៤៩នាក់ ក្នុងការស៊ើបអង្កេត ២ករណី ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងចលនាហ្កូឡេន។
មន្ត្រីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមសមាជិកជនសង្ស័យចលនាហ្កូឡេន ១៦នាក់ មានជនសង្ស័យ ១១នាក់ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងអង់ការ៉ា។
កម្លាំងរដ្ឋាភិបាលតួកគីបានចោទប្រកាន់ចលនាហ្កូឡេនចំពោះករណីធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលបណ្តាលយឲ្យមនុស្សយ៉ាងហោចណាស់ ២៥០នាក់ស្លាប់។
មន្ត្រីទីក្រុងអង់ការ៉ាបាននិយាយថា គ្រូគង្វាលជនជាតិមូស្លីម លោក ហ្វេហ្សូឡាស ហ្កូឡេន បានទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយទីក្រុងអង់ការ៉ាបានបើកការបង្រ្កាបទ្រង់ទ្រាយធំលើជនសង្ស័យទាំងអស់ដែលមានទំនាក់ទំនងជាមួយចលនា ហ្កូឡេន បន្ទាប់ពីការធ្វើរដ្ឋប្រហារ។
យ៉ាងណាមិញ ដីកាស្វែងរកចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធ IS ចំនួន៣៣ នាក់នៅទូទាំងខេត្តចំនួន ៨ដោយចោទប្រកាន់ពីបទប្រឆាំងនឹងច្បាប់ការការពារហិរញ្ញប្បទានភេរវកម្ម និងជាសមាជិកនៃអង្គការភេរវកម្មប្រដាប់អាវុធ។
រដ្ឋាភិបាលតួកគីត្រូវបានចាត់ទុក IS ថាជាអង្គភាពភេរវកម្មក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣